កូរ៉េខាងត្បូង ផ្ដល់ជំនួយសាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មី ដល់កម្ពុជា

កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA សម្រេចផ្តល់ជំនួយដល់កម្ពុជា សាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯង។

កិច្ចសន្យាសាងសង់សម្រាប់គម្រោងខាងលើនេះ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ កាលពីថ្ងៃទី ៦ សីហា រវាងទីភ្នាក់ងារ KOICA និងក្រុមហ៊ុនសាងសង់ PCF ដោយការដា្ឋនគឺអនុវត្តក្រោយពេលចុះហត្ថលេខាតទៅ។

លោក Rho Hyunjun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA រំពឹងថាគម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពយុវជនជំនាន់ក្រោយដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ឱ្យពួកគាត់ហ៊ាន និងអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនបាន។

លោក Chang Jae Young នាយកប្រតិបត្តិក្រុមហ៊ុន PCF ក៏ប្តេជ្ញាចិត្តថានឹងផ្តល់នូវគុណភាពល្អបំផុតនៃការសាងសង់ ព្រោះមជ្ឈមណ្ឌលនេះជាកន្លែងសម្រាប់បណ្តុះទេពកោសល្យលើអាជីវកម្មថ្នាក់ជាតិនៅកម្ពុជា។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលនេះ មានឈ្មោះជាភាសាអង់គ្លេសថា National Incubation Center of Cambodia ឬ NICC ដែលនឹងក្លាយជាទីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម និងបណ្តាញទីផ្សារនៅកម្ពុជាដ៏ធំមួយសម្រាប់សិស្សនិស្សិត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]