មេរៀនដ៏លំបាកដែលអ្នកអភិវឌ្ឍនិងអ្នកទិញអចលនទ្រព្យនៅកម្ពុជាជួបប្រទះក្នុងអំឡុងវិបត្តិកូវីដ

មុនកូវីដ អ្នករកស៊ីភាគច្រើនគិតថាការទិញលក់ដីធ្លីជាវិធីរកចំណូលដោយងាយស្រួលបំផុត អ្នកខ្លះទៀតហ៊ានខ្ចីប្រាក់ពីធនាគារដើម្បីយកមកបង្វិលទិញលក់អចលនទ្រព្យដើម្បីចំណេញ ប៉ុន្តែវិបត្តិកូវីដបានផ្លាស់ប្ដូរគ្រប់យ៉ាង។ តើការទិញលក់នៅតែចំណេញទៀតទេក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន?

ដោយសារវិបត្តិ ទីផ្សារអចលនទ្រព្យក្នុងស្រុកបានជាប់គាំង ប៉ុន្តែតម្លៃរំពឹងថានឹងមិនធ្លាក់ចុះជាងនេះទៀតឡើយ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ខ្លះផ្អាកការដ្ឋាន ឬពន្យារពេលបញ្ចប់ការសាងសង់។

លើសពីនេះ ដោយសារព្រឹត្តិការណ៍ ២០ កុម្ភៈ ទំនុកចិត្តរបស់វិនិយោគិនក៏បានថមថយជាងមុនមួយកម្រិតធំ ដែលបណ្ដាលមកពីការបាត់បង់ប្រាក់ចំណូលរបស់អ្នកទិញ និងការធ្លាក់ចុះនៃតម្រូវការលំនៅឋាន។

ជាក់ស្ដែង វិស័យលំនៅឋានមាននិន្នាការធ្លាក់ចុះរួចទៅហើយ មុនវិបត្តិកូវីដទៅទៀត ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ ការកើនឡើងនៃកម្ចីគ្រួសារ និងតម្លៃអលចនទ្រព្យដែលប៉ោងឡើងហួសការពិតក្នុងតំបន់មួយចំនួន។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកអភិវឌ្ឍន៍សម្រេចលក់យូនីតក្នុងតម្លៃទាបឱ្យស្របតាមតម្រូវការរបស់អតិថិជន។ លើសពីនេះ ការបាត់បង់វិនិយោគិនចិនពីវិធានការបិទខ្ទប់ ក៏ជាមូលហេតុធ្វើឱ្យអ្នកអភិវឌ្ឍន៍ត្រូវតែកាត់បន្ថយតម្លៃបន្ថែមទៀត ដើម្បីបង្កើនការលក់ក្នុងស្រុក។

យុទ្ធសាស្រ្តបញ្ចុះតម្លៃដើម្បីបញ្ចេញយូនីតជាប់គាំងនេះ នឹងធ្វើឱ្យប្រាក់ចំណេញរបស់អ្នកអភិវឌ្ឍន៍ថមថយជាងមុន ដោយយូនីតដែលជាប់គាំងភាគច្រើនគឺជាខុនដូលំដាប់ខ្ពស់។

លើសពីនេះ សម្រាប់អ្នកទិញដែលមានការងារ និងស្ថិរភាពហិរញ្ញវត្ថុវិញ ក៏គិតគូរជាងមុនដែរ មុននឹងសម្រេចចិត្តទិញអចលនទ្រព្យ។ ដូចគ្នានេះ ធនាគារក៏មានគោលនយោបាយតឹងរ៉ឹងជាងមុនលើការផ្ដល់កម្ចី ដោយឃើញថាមានការបដិសេធកម្ចីអចលនទ្រព្យជាច្រើនករណី។

ស្ថានភាពមិនល្អនេះ ព្យាករថានឹងបន្តពេញមួយឆ្នាំ ២០២១ ដែលនឹងដាក់សម្ពាធដល់ ទាំងអ្នកទិញ និងអ្នកអភិវឌ្ឍន៍។ សម្រាប់អ្នកអភិវឌ្ឍន៍ត្រូវតែទ្រាំយកប្រាក់ចំណេញទាបជាងមុន។ ខណៈអ្នករកស៊ីដីធ្លី ក៏អាចនឹងប្រឈមនឹងហានិភ័យលក់អចលនទ្រព្យក្នុងតម្លៃស្មើដើម ឬអាចទាបជាងមុន។


លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]