អាជ្ញាធរស្នើឱ្យពលរដ្ឋជិះវាងផ្លូវ ៣៧១ រយៈពេល ២ខែ ដើម្បីពន្លឿនការដ្ឋានស្ថានីយបូមទឹកបឹងទំពុន

ការដ្ឋានស្ថានីយបូមទឹកបឹងទំពុន ជំហានទី២ នៅតែបន្តដោយរលូន បច្ចុប្បន្នក្រុមការងារកំពុងត្រៀមជីកកាត់ទទឹងផ្លូវលេខ ៣៧១ ដើម្បីដាក់បំពង់ខ្នាតធំ ៣ ខ្សែ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋសូមជិះវាងផ្លូវនេះ ចាប់ពីថ្ងៃទី៦ កញ្ញា ដល់ ៥ វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះត្រង់ចំណុចការដ្ឋាន។

ក្នុងរយៈពេលសាងសង់នេះ ការដ្ឋាននឹងរៀបចំផ្លូវចរាចរបណ្តោះអាសន្នទៅមកសម្រាប់រថយន្តតូច-ម៉ូតូ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នេះតែប៉ុណ្ណោះ។

ស្ថានីយបូមទឹកបន្ថែមជំហានទី២ នេះ នឹងមានការបំពាក់ម៉ូទ័រខ្នាតធំទំហំអង្កត់ផ្ចិត១.៥ម ចំនួន១គ្រឿង និងទំហំអង្កត់ផ្ចិត១.២ម ចំនួន២គ្រឿង មានសមត្ថភាពបូមទឹក១២ម៉ែត្រគូបក្នុង១វិនាទី។

ក្រោយសាងសង់ចប់គ្រប់ដំណាក់កាល ស្ថានីយនេះ នឹងក្លាយជាស្ថានីយបូមទឹកធំជាងគេដែលមានសមត្ថភាពបូមទឹកសរុប ៣៣មែត្រគូបក្នុង១វិនាទី និងជាស្ថានីយបូមទឹកដែលបំពាក់ម៉ូទ័រខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ(អង្កត់ផ្ចិត ១.៥ម)។

ស្ថានីយនេះទៀតសោត នឹងជួយដោះស្រាយបញ្ហាទឹកជំនន់ជន់លិច នៅភូមិសាស្រ្ត ខណ្ឌមានជ័យ ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]