គម្រោងសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដថ្មី នៅខេត្តព្រះសីហនុ បើកការដ្ឋានហើយ

រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់មន្ទីរពេទ្យថ្មីមួយខ្នង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្ទាល់។

មានឈ្មោះថា «អគារតេជោព្យាបាលជំងឺកូវីដ-១៩» អគារថ្មីនេះកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី។

អគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ សម្រាប់គ្រែ០១ជាន់ ឬអាចបានចំនួន ៧១២ គ្រែ ប្រសិនប្រើគ្រែ០២ជាន់។

អគារតេជោព្យាបាលជំងឺកូវីដ-១៩ នឹងបញ្ចប់ការសង់រយ:ពេល ៣ខែ ហើយនឹងត្រូវប្រើប្រាស់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ប៉ុណ្ណោះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងកិច្ចត្រួតពិនិត្យការដ្ឋានកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងមកនេះ ថា ក្រោយពីបញ្ចប់ជំងឺរាតត្បាតនៃកូវីដ-១៩ រដ្ឋបាលខេត្ត អាចកែសម្រួលអគារ ដើម្បីព្យាបាលជំងឺទូទៅបន្ថែមទៀត ទៅតាមស្ថានភាពជាក់ស្តែង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]