តើការសាងសង់អគារក្នុងដីឡូតិ៍ត្រូវសល់ដីជុំវិញប៉ុន្មានម៉ែត្រ ទើបស្របតាមច្បាប់?

ម្ចាស់ដីឡូតិ៍ ឬដីទូទៅ ជាច្រើនតែងគិតថា ឱ្យតែស្ថិតនៅក្នុងព្រំដីរបស់ខ្លួន គឺអាចសង់សំណង់ពេញដីកម្រិតណាក៏បាន ប៉ុន្តែតាមច្បាប់គឺមិនត្រឹមត្រូវនោះទេ។ សម្រាប់សំណង់ខ្លះ គឺតម្រូវឱ្យសល់ដីជុំវិញសំណង់ពីព្រំដីក្នុងគម្លាតជាក់លាក់ណាមួយ។ មកស្វែងយល់ទាំងអស់គ្នា។

គ្រប់សំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ គឺត្រូវតែទុកគម្លាតពីព្រំដី ពិសេសសម្រាប់ដីឡូតិ៍ ឬដីដែលមានទីតាំងនៅក្នុងរាជធានី ក្រុង និងទីប្រជុំជន។

បើតាមអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្ម រាជធានី ខេត្ត និងទីប្រជុំជន បានកំណត់គម្លាតរវាងព្រំដី និងសំណង់អគារ ដូចខាងក្រោម៖

១. អគារកម្ពស់ទាប
ជាន់ផ្ទាល់ដី ដល់ជាន់ទី២៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ) ដោយឡែក ត្រូវទុកធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងយ៉ាងតិច ២ម៉ែត្រ។

២. អគារកម្ពស់មធ្យម
-កម្ពស់ចាប់ពីជាន់ទី៣ ដល់ជាន់ទី៨៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ)។ ដោយឡែក ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទូកយ៉ាងតិច ២ម៉ែត្រ។

-កម្ពស់ចាប់ពីជាន់ទី៩ ដល់ជាន់ទី១១៖ ត្រូវទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៥ម៉ែត្រ (អាចត្រឹម ២,៥ ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ) ខណៈ ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទុកយ៉ាងតិច ២,៥ម៉ែត្រ។

៣. អគារកម្ពស់ខ្ពស់
-កម្ពស់ចាប់ពីជាន់ទី១២ ដល់ជាន់ទី២០៖ ត្រូវទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៦ម៉ែត្រ ខណៈធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទុកយ៉ាងតិច ៣ម៉ែត្រ។

-កម្ពស់ចាប់ពីជាន់ទី២១ ដល់ជាន់ទី៣០៖ ធ្លាគម្លាតខាងមុខយ៉ាងតិច ៨ម៉ែត្រ ខណៈធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងយ៉ាងតិច ៣,៥ម៉ែត្រ

-កម្ពស់ចាប់ពី ៣១ជាន់ឡើងទៅ៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ១០ម៉ែត្រ ខណៈធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទុកយ៉ាងតិច ៤ម៉ែត្រ

ក្រៅពីទុកធ្លាគម្លាត អនុក្រឹត្យនេះ ក៏បានកំណត់ឱ្យតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ ត្រូវមានច្រកដើរក្នុងអគារ ឬក្រៅអគារ ដោយទុកទទឹងយ៉ាងតិច ២ម៉ែត្រ ហើយត្រូវមានដំបូល ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកថ្មើរជើងផងដែរ។

ចំពោះអគារក្នុងដីឡូតិ៍ដែលមានប្លង់ធ្លាគម្លាតស្រាប់វិញ (ប្លង់ដែលអនុម័តដោយក្រសួងរួចរាល់) ត្រូវប្រើប្រាស់ដីតាមការកំណត់នៃប្លង់ដែលមានស្រាប់នោះ ។

គួរបញ្ជាក់ថា មូលហេតុដែលច្បាប់តម្រូវឱ្យមានគម្លាតរវាងព្រំដី និងសំណង់អគារនេះ គឺជាការត្រៀមសម្រាប់លទ្ធភាពពង្រីកផ្លូវនាពេលអនាគត ពិសេសនៅរាជធានី ក្រុង និងទីប្រជុំជន។

ដូចនេះ ម្ចាស់សំណង់ ត្រូវរក្សាទុកធ្លាគម្លាតឱ្យស្របតាមលិខិតអនុញ្ញាតសាងសង់ ដើម្បីជៀសវាងការរុះរើ ឬការផាកពិន័យទៅថ្ងៃអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]