ផ្សារទំនើបល្បី Tesco Lotus កំពុងសម្លឹងចង់មកបើកសាខានៅកម្ពុជា

ផ្សារទំនើបខ្នាតធំ Tesco Lotus ឬ Lotus’s របស់ប្រទេសថៃ មានផែនការចង់មកបើកសាខានៅកម្ពុជា ខណៈបច្ចុបន្នក្រុមហ៊ុននេះ កំពុងសម្លឹងរកទីតាំងដីនៅទីក្រុងភ្នំពេញដើម្បីសង់ផ្សារមួយនេះ។

បើយោងតាមប្រភពពីក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅប្រទេសថៃ ផែនការចង់ឈានជើងចូលកម្ពុជានេះ គឺក្រោយឃើញភាពជោគជ័យរបស់ផ្សារទំនើបផ្សេងៗទៀតពីប្រទេសថៃដែលបានបើកនៅកម្ពុជាដូចជា ផ្សារ Makro ផ្សារ Big-C និង 7-Eleven ជាដើម។

គួរបញ្ជាក់ថា ផ្សារទំនើប Tesco Lotus នេះ ជាបុត្រសម្ព័ន្ធរបស់ CP Group ដែលជាផ្សារល្បីឈ្មោះមួយ និងមានសាខាប្រមាណ ២ពាន់សាខានៅប្រទេសថៃ។ ផ្សារនេះត្រូវបានដូរឈ្មោះទៅផ្សារទំនើប Lotus’s កាលពីឆ្នាំ២០២០។

ជាទូទៅផ្សារនេះនឹងមានទីតាំងនៅជាយៗទីក្រុង ដើម្បីទាក់ទាញអតិថិជន ដោយសារមានមធ្យោបាយដឹកជញ្ជូនងាយស្រួល។

យ៉ាងណាក្ដី Tesco Lotus មិនទាន់បានបញ្ជាក់ពីផែនការច្បាស់លាស់នៅឡើយទេ ដោយនេះគ្រាន់តែជាការបង្ហើបគោលបំណងត្រួសៗប៉ុណ្ណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]