ចំណេះដឹង៖ ឯកសារផ្លូវច្បាប់សំខាន់ៗដែលអ្នកត្រូវស្វែងយល់បន្ថែមមុននឹងទិញផ្ទះក្នុងបុរី

បុរី គឺជាអចលនទ្រព្យដែលពេញនិយមមួយសម្រាប់ប្រជាជនខ្មែរ មូលហេតុដោយសារតែផ្ទះនៅជាប់ដី មានទំហំធំទូលាយ និងពិសេសមានតម្លៃទាបបើប្រៀបធៀបទៅនឹងខុនដូក្នុងក្រុង ទោះបីជាបច្ចុប្បន្នបុរីភាគច្រើនត្រូវបានអភិវឌ្ឍនៅឆ្ងាយពីទីក្រុងប្រមាណ ១០ ទៅ ១៥ គីឡូម៉ែត្រ ក្ដី។

យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវតែដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី?

សម្រាប់មនុស្សភាគច្រើនគឺផ្ដោតលើទីតាំង តម្លៃ និងម៉ូតផ្ទះ ប៉ុន្តែពេលខ្លះពួកគេមិនបានស្វែងយល់អំពីឯកសារច្បាប់សំខាន់ៗមួយចំនួនពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងនោះទេ។

ក្រៅពីទីតាំង តម្លៃ និងម៉ូតគេហឋាន អ្នកទិញក៏គួរសួរនាំអ្នកអភិវឌ្ឍន៍បុរីអំពីឯកសារផ្លូវច្បាប់សំខាន់ ៥ ដើម្បីប្រាកដថា គម្រោងនេះអាចទុកចិត្តបាន។ ឯកសារទាំងនោះរួមមាន៖

ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖ មុនពេលចាប់ផ្តើមសាងសង់បុរី ក្រុមហ៊ុនអភិវឌ្ឍន៍មានកាតព្វកិច្ចត្រូវតែចុះបញ្ជីឱ្យរួចរាល់ ជាមួយក្រសួងពាក់ព័ន្ធជាមុនសិន ទើបអាចមានសិទ្ធិចាប់ផ្តើមសាងសង់គម្រោងបាន។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថាគម្រោងនោះអាចដំណើរការដោយស្របច្បាប់។

លិខិតអនុញ្ញាតសាងសង់៖ មុននឹងផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រួតពិនិត្យលើគម្រោងនោះយ៉ាងហ្មត់ចត់ ទាំងការរចនា និងគុណភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជា ប្រព័ន្ធទឹក ភ្លើង និងលូជាដើម។ ដូច្នេះ ការដែលក្រុមហ៊ុនមានលិខិតអនុញ្ញាតសាងសង់ គឺជាចំណុចកក់ក្ដៅមួយទៀតសម្រាប់អ្នកទិញ។

អាជ្ញាប័ណ្ណបុរី៖ ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីបានបំពេញគ្រប់នូវតម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់ និងឯកសារចាំបាច់ផ្សេងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរីដល់ពួកគេ។ ដូច្នេះអ្នកក៏ត្រូវសុំមើលឯកសារនេះ ផងដែរ។

ប្លង់មេ៖ ប្លង់មេមានសារៈសំខាន់បំផុតចំពោះគម្រោងបុរីនីមួយៗ ដូច្នេះអ្នកត្រូវសុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ បង្ហាញប្លង់មេនេះ។ ប្លង់នេះទៀតសោត គឺត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាមុនសិន មុននឹងបុរីណាមួយអាចសាងសង់បាន។

ប្លង់រឹង៖ មុននឹងទិញលំនៅឋានក្នុងគម្រោងបុរីណាមួយ អ្នកគួរតែសួរអំពីប្លង់មេ និងប្លង់រឹងនីមួយៗ ពីអ្នកអភិវឌ្ឍន៍គម្រោងមួយនោះ។ ប្លង់មេគ្របដណ្តប់លើដីទាំងអស់សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល ខណៈដែលប្លង់កម្មសិទ្ធិនីមួយៗត្រូវបានបែងចែកជាយូនីតផ្សេងៗគ្នា។ ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍គម្រោងនោះមានឯកសារច្បាប់ផ្លូវការ ដើម្បីបញ្ជា ក់ពីប្លង់រឹងទាំងពីរប្រភេទនេះ។

សរសរដោយ៖ Harbor Property

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]