ក្រុមហ៊ុនឥណ្ឌាមួយចំនួនចង់មកប្រឡូកក្នុងវិស័យរុករករ៉ែនៅកម្ពុជា ពិសេសរ៉ែមាស និងដែក

អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនឥណ្ឌាមួយចំនួនកំពុងសំឡឹងឃើញសក្ដានុពល និងស្វែករកឱកាសមកវិនិយោគលើវិស័យរុករកធនធានរ៉ែនៅកម្ពុជាបន្ថែមទៀត ពិសេសរ៉ែមាស និងរ៉ែដែក។

លោកជំទាវអគ្គរដ្ឋទូត Devyani Uttam Khobragade បានលើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីពេលថ្មីៗនេះ។

យោងតាមក្រសួងរ៉ែ និងថាមពល ជំនួបពិភាក្សាការងារនេះ ផ្តោតលើសក្តានុពល និងឱកាសនៃការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនឥណ្ឌា ក្នុងនោះរួមមាន គម្រោងអភិវឌ្ឍន៍រ៉ែមាស រ៉ែដែក និងធនធានរ៉ែដទៃទៀត។

បន្ថែមពីលើនេះ ភាគីទាំង ២ ក៏បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍វិស័យថាមពល ដោយផ្តោតលើការអភិវឌ្ឍខ្សែបណ្តាញបញ្ជូន និងខ្សែបណ្តាញចែកចាយថាមពលអគ្គិសនី គម្រោងអភិវឌ្ឍន៍វិស័យប្រេង និងឧស្ម័ន។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានក្រុមហ៊ុនវិយោគរបស់ឥណ្ឌានៅកម្ពុជាឱ្យកាន់តែច្រើន។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមហ៊ុនរ៉ែមាស Mesco Gold របស់ឥណ្ឌា ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសនៅខេត្តរតនគីរី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]