ជីបម៉ុង ពង្រីកវិសាលភាពធុរកិច្ចចូលក្នុងវិស័យអាផាតមិន ក្រោយទិញអគារ Granferte មកគ្រប់គ្រង

ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋានឈានមុខគេមួយនៅកម្ពុជា កាលពីថ្មីៗនេះ បានពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនចូលក្នុងវិស័យសេវាកម្មអាផាតមិន ជាលើកដំបូង ក្រោយក្រុមហ៊ុនសម្រេចទិញយក អគារហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ពីក្រុមហ៊ុនលីអូផាលេស ២១ មកគ្រប់គ្រងទាំងស្រុង។

ប្រតិបត្តិការទិញលក់នេះ ត្រូវបានធ្វើចប់សព្វគ្រប់ទាំងស្រុងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខណៈជីប ម៉ុង លែន នឹងចាប់ផ្ដើមគ្រប់គ្រង និងផ្ដល់សេវាកម្មចាប់ពីថ្ងៃនេះតទៅ។

ការឈានជើងចូលប្រឡូកក្នុងវិស័យថ្មីនេះ គឺដោយសារតែក្រុមហ៊ុន ជីប ម៉ុង លែន មើលឃើញពីតម្រូវការជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ដែលចង់បានការរស់នៅបែបទំនើប អមជាមួយនឹងសេវាកម្មចម្រុះ។

ដូចគ្នានេះ ជីប ម៉ុង លែន ក៏បានសម្លឹងមើលឃើញពីសក្ដានុពលរបស់ ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ដោយសារអាផាតមិននេះ បានផ្ដល់នូវសេវាកម្មយ៉ាងល្អឥតខ្ចោះជូនដល់អតិថិជន ដូចជាបន្ទប់ស្នាក់នៅដ៏ប្រណីត ជាមួយនឹងគ្រឿងសង្ហារិមទំនើបៗ កន្លែងទទួលភ្ញៀវ កន្លែងហាត់ប្រាណ អាងហែលទឹក មីនីម៉ាត ហាងកាហ្វេ ចំណតយានយន្ត ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។

Granferte ពិតជាស័ក្ដិសមសម្រាប់អតិថិជនដែលត្រូវការកន្លែងស្នាក់នៅបែបទំនើបជាមួយនឹងសេវាកម្មយ៉ាងសម្បូរបែបក្នុងអគារតែមួយ។

គួរបញ្ជាក់ថា អាផាតមិននេះមានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 023 923 999
ទីតាំងអាផាតមិន: https://bit.ly/granferte
#ជឿជាក់ក្នុងការរស់នៅ

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]