NagaCorp គ្រោងចាប់ផ្តើមសាងសង់តួអគារ Naga ទី៣ នៅឆមាសទី១ ឆ្នាំ២០២៣

ក្រុមហ៊ុនកាស៊ីណូ NagaCorp គ្រោងចាប់ផ្តើមសាងសង់តួអគារគោលកម្ពស់ ៦៦ជាន់ នៃគម្រោង NagaWorld ទី៣ នៅឆមាសទី១ ឆ្នាំ២០២៣ ក្រោមក្រុមហ៊ុនបញ្ចប់ការបុកគ្រឹះ និងការដ្ឋានចាំបាច់ផ្សេងៗទៀត។

សេចក្ដីប្រកាសរបស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន ការងារគូប្លង់លម្អិត និងរចនាកំពុងបន្តធ្វើតាមផែនការ ទិសដៅបញ្ចប់ប្លង់លម្អិតនៃអគារគោល (Superstructure) នៅឆ្នាំ២០២៣។

ដោយឡែក ការងារបុកគ្រឹះ និងផ្នែកខាងក្រោមដី ក៏គ្រោងនឹងបញ្ចប់ នៅឆមាសទី១ ឆ្នាំ២០២៣ ផងដែរ។ ដូច្នេះ ក្រុមការងារផ្នែកសំណង់អគារគោល នឹងអាចចាប់ផ្ដើមការងារបាន។

ក្រុមហ៊ុនបញ្ជាក់ទៀតថា ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ -១៩ នេះ ការសាងសង់ត្រូវបានរំខានបន្តិចបន្ដួច ពិសេសការយឺតយ៉ាវនៃការរផ្គត់ផ្គង់ស៊ីម៉ងត៍ បេតុង និងដែកជាដើម។

គួរបញ្ជាក់ថា ប្លង់មេដំណាក់កាលដំបូងនៃគម្រោងNaga 3 នេះ ត្រូវបានគូសឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម និងវិស្វកម្មអាមេរិក Skidmore, Owings & Merrill។

តាមផែនការ ៩៣% នៃគម្រោង Naga 3 នេះ នឹងផ្ដល់សេវាមិនមែនកាស៊ីណូ ដែលជាយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរបៀបរស់នៅដ៏សំបូរបែប។

បើរួមបញ្ចូលNaga ទាំង៣ ក្រុមហ៊ុនយក្សមួយនេះ នឹងមានសណ្ឋាគារសរុប ៥ពាន់បន្ទប់ តុល្បែង ១ ៣០០ និងម៉ាស៊ីនល្បែងអេឡិចត្រូនិក ដល់ទៅ ៤៥០០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]