កិច្ចសន្យាសាងសង់ កិច្ចសន្យាហ៊ុមព័ទ្ធការដ្ឋាន និងកិច្ចសន្យាភ្ជាប់ព្រំជាអ្វី? សំខាន់ដូចម្ដេច?

រាល់ការងារសាងសង់ ត្រូវតែដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញារធរមានសមត្ថកិច្ចណាមួយ ទៅតាមប្រភេទទំហំនៃគម្រោងសាងសង់ ដោយត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនមកជាមួយ។

ក្នុងចំណោមនោះ មានកិច្ចសន្យា ៣ ប្រភេទខុសៗគ្នាដែលត្រូវភ្ជាប់មកជាមួយពាក្យសុំជាចំាបាច់។ កិច្ចសន្យាទាំង៣ នេះ មានសារសំខាន់ណាស់ ព្រោះវាជាលិខិតលាយលក្ខណ៍អក្សរ ដែលម្ចាស់សំណង់ ឬអ្នកអភិវឌ្ឍអចលនវត្ថុ ត្រូវទទួលខុសត្រូវជាមួយអាជ្ញាធរសាធារណៈ និងអ្នកពាក់ព័ន្ធ។

កិច្ចសន្យាទាំងនោះរួមមាន៖

១. កិច្ចសន្យាសាងសង់

កិច្ចសន្យានេះ មិនមែនជាកិច្ចសន្យាម៉ៅការសាងសង់ទេ តែវាជាកិច្ចសន្យា ដែលម្ចាស់សំណង់ត្រូវផ្តិតមេដៃធានាទទួលខុសត្រូវនូវការងារសាងសង់របស់ខ្លួន ចំពោះមុខមេឃុំ ចៅសង្កាត់ និងអភិបាលស្រុក ខណ្ឌ។

នៅក្នុងកិច្ចសន្យានេះ ម្ចាស់សំណង់ត្រូវ៖
-គោរពតាមខ្លឹមសារអនុក្រឹត្យ លេខ ៨៦ អនក្រ.បក បានកំណត់
-ធានាសុវត្ថិភាពអ្នកជិតខាងដែលនៅជិតការដ្ឋានសំណង់
-ធានាមិនឱ្យកាកសំណល់ និងទឹកកខ្វក់ ប៉ះពាល់បរិស្ថាន និងទីសាធារណៈ
-ធានាការពារមិនឱ្យមានអគ្គីភ័យកើតមានឡើង។ ប៉ុន្តែ ក្នុងករណីកើតមានជាយថាហេតុណាមួយនេះ ម្ចាស់សំណង់ ត្រូវចេញសងនូវការខូចខាតដល់អ្នកជិតខាង
-ក្នុងករណីមានការប៉ះពាល់សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់សាធារណៈ បរិស្ថាន ឬការពង្រីកផ្លូវ នៅពេលអនាគត ម្ចាស់សំណង់ ត្រូវគោរពតាមគោលការណ៍កំណត់របស់រដ្ឋ

២. កិច្ចសន្យាហ៊ុមព័ទ្ធការដ្ឋាន
កិច្ចសន្យានេះ ទាមទារឱ្យម្ចាស់សំណង់ ត្រូវផ្តិតមេដៃចំពោះមុខមេឃុំ ចៅសង្កាត់ និងអភិបាលស្រុក ខណ្ឌ ដោយទទួលខុសត្រូវដូចជា៖
-ធ្វើរបងហ៊ុមព័ទ្ធការដ្ឋានសំណង់ ដាក់សម្ភារ និងធ្វើរបាំងឱ្យបានហ្មត់ចត់ពីក្រោមដល់លើ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ
-រក្សាទុកចិញ្ចើមថ្នល់ឱ្យបានទូលាយ សម្រាប់ថ្មើរជើងធ្វើដំណើរទៅមក
-មិនយកទ្រូងថ្នល់ធ្វើជាកន្លែងលាយស៊ីម៉ងត៍ ចាក់សំរាម កំទេចកំទីសម្ភារ សំណង់ និងចាក់ថ្ម គ្រួស ខ្សាច់
-មិនបង្កទំនាស់ មិនរំខានអ្នកជិតខាងជាប់ដីឡូត៍គ្នា។

៣. កិច្ចសន្យាភ្ជាប់ព្រំ
មុននឹងធ្វើការសាងសង់ ម្ចាស់សំណង់ត្រូវធ្វើកិច្ចសន្យាមួយនេះ ពោលគឺការស្នើភ្ជាប់ព្រំជញ្ជាំងអគារ (ជញ្ជាំងអឌ្ឍសិទ្ធិ) ជាមួយអ្នកជិតខាងជាមុនសិន ដើម្បីធានាខុសត្រូវហេតុណាមួយកើតឡើងពីការសាងសង់របស់ខ្លួន។

ក្រោយមក ភាគីទាំង២ ត្រូវផ្តិតមេដៃ ដោយមានការដឹងលឺពីអាជ្ញាធរឃុំ សង្កាត់ និងអភិបាលស្រុក ខណ្ឌ។

ប៉ុន្តែកិច្ចសន្យានេះ ម្ចាស់សំណង់ មិនចាំបាច់ធ្វើឡើយ បើការសាងសង់របស់ខ្លួន មិនបានសង់ជាប់ជាមួយជញ្ជាំងអគាររបស់ដទៃ។

ព័ត៌មានដែលមាននៅក្នុងអត្ថបទនេះគឺត្រូវបានផ្តល់ជូនសម្រាប់គោលបំណងជាព័ត៌មានតែប៉ុណ្ណោះ ហើយមិនអាចយកទៅធ្វើជាអំណះអំណាងសម្រាប់ប្រឹក្សាផ្នែកច្បាប់នោះទេ។ លើសពីនេះ ខ្លឹមសារនៃអត្ថបទ ត្រូវបានសរសរឡើងយោងតាមឯកសារប៉ុណ្ណោះ និងជាការបកស្រាយបានត្រឹមមួយជ្រុងនៃប្រធានបទ ព្រោះករណីនីមួយៗគឺអាចខុសគ្នា មានភាពស្មុគស្មាញ និងត្រូវគ្រប់គ្រងដោយច្បាប់ និងបញ្ញត្តិច្រើនលើសពីមួយ។ ដូច្នេះ ដើម្បីភាពជាក់លាក់ សូមពិភាក្សាជាមួយអាជ្ញាធរ ឬទីប្រឹក្សាច្បាប់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]