តើអាចសង់អគារខ្ពស់ៗលើដីទំហំតូចបានទេ? ស្វែងយល់ពី សមាមាត្ររវាងកម្ពស់អគារ និងទំហំដី

មនុស្សទូទៅអាចយល់ច្រឡំថា បើពួកគេមានដី១ ដុំ ហើយពួកចង់សង់ផ្ទះ ឬអគារណាមួយនៅលើដីនោះ ពួកគេចង់សង់កម្ពស់ប៉ុន្មានជាន់ក៏បាន កុំឱ្យតែអគារនោះផុតចេញពីព្រំដី។ ប៉ុន្តែជាក់ស្ដែង គឺមិនត្រឹមត្រូវទេ។ ច្បាប់បានកំណត់យ៉ាងច្បាស់អំពីកម្រិតនៃកម្ពស់អគារ សមាមាត្រទៅនឹងទំហំដី ពិសេសនៅក្នុងទីក្រុង។

អនុក្រឹត្យលេខ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្មរាជធានី ទីក្រុង និងទីប្រជុំជន ចុះខែមេសា ឆ្នាំ ២០១៥ បានកំណត់សមាមាត្រកម្រិតនៃកម្ពស់អគារ និងទំហំដីដូចក្រោម៖

១. តំបន់លំនៅឋានមានកម្ពស់ទាប
-សម្រាប់លំនៅឋានដាច់ពីគ្នា (ភូមិគ្រឹះ ឬពាក់កណ្តាលភូមិគ្រឹះ) ដីត្រូវមានទំហំយ៉ាងតិច ១០ ម៉ែត្រ គុណនឹង២០ ម៉ែត្រ

-សម្រាប់លំនៅឋានជាប់គ្នា (ផ្ទះល្វែង ឬផ្ទះជាប់គ្នា) ត្រូវមានដីទំហំយ៉ាងតិច ៤ម៉ែត្រ គុណនឹង១៥ ម៉ែត្រ

២. តំបន់លំនៅឋានមានកម្ពស់មធ្យម
-សម្រាប់អគារកម្ពស់ពី៣ ជាន់ ដល់៨ជាន់ ត្រូវមានដីយ៉ាងតិច ១៥ ម៉ែត្រ គុណនឹង២៥ ម៉ែត្រ

-សម្រាប់អគារកម្ពស់ពី ៩ ជាន់ ដល់១១ ជាន់ ទំហំដីត្រូវមានយ៉ាងតិច ២០ ម៉ែត្រ គុណនឹង៣០ ម៉ែត្រ

៣. តំបន់លំនៅឋានមានកម្ពស់ខ្ពស់

-សម្រាប់អគារមានកម្ពស់ចាប់ពី១២ ជាន់ ដល់១៨ជាន់ ដីត្រូវមានទំហំយ៉ាងហោច ១៥០០ ម៉ែត្រការ៉េ ឡើងទៅ

-សម្រាប់អគារដែលមានកម្ពស់ចាប់ពី ១៩ ជាន់ ឡើងទៅ ទំហំដីតម្រូវឱ្យមានទំហំចាប់ពី ៣០០០ ម៉ែត្រការ៉េ ឡើងទៅ

យ៉ាងណាមិញ ចំពោះសំណង់ដែលសង់មុនខែមេសា ឆ្នាំ២០១៥ ទោះជាមិនត្រឹមត្រូវបានការកំណត់នេះក្ដី ក៏មិនខុសច្បាប់ដែរ ព្រោះអនុក្រឹត្យមិនអនុវត្តថយក្រោយទេ។

យ៉ាងណាក្ដី អនុក្រឹត្យនេះ អនុវត្តសម្រាប់តែដីដែលស្ថិតក្នុងរាជធានី ទីក្រុង និងទីប្រជុំជន ប៉ុណ្ណោះ។ ដោយឡែក ដីដែលស្ថិតនៅក្រៅតំបន់ទាំង ៣ ខាងលើ នឹងត្រូវគ្រប់គ្រងដោយប្លង់គោលអភិវឌ្ឍដីនៃតំបន់នោះរៀងៗខ្លួន ឬអាស្រ័យទៅលើអាជ្ញាធរសុរិយោដីក្នុងតំបន់។

លើសពីនេះ ដីក្នុងរាជធានី ទីក្រុង និងទីប្រជុំជន ខ្លះក៏ត្រូវបានកំណត់ដោយច្បាប់ផ្សេងផងដែរអាស្រ័យលើតំបន់។ ម្យ៉ាងវិញទៀត ដីដែលស្ថិតនៅក្នុងតំបន់តំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ក៏ត្រូវកំណត់តាមរយៈបទបញ្ញត្តិដោយឡែកផងដែរ។

ដូច្នេះ ម្ចាស់ដីត្រូវពិនិត្យ និងសាកសួរអាជ្ញាធរសុរិយោដីឱ្យបានជាក់លាក់ មុននឹងសង់អគារ។ សំខាន់បំផុត គឺត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតសាងសង់ ក្នុងករណីសំណង់តម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់។

គួរបញ្ជាក់ថា ក្រៅពីសមាមាត្រកម្រិតកម្ពស់អគារ និងទំហំដី នៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជន រដ្ឋក៏តម្រូវឱ្យម្ចាស់ដីទុកគន្លាតមុខ ក្រោយ និងចំហៀង អាស្រ័យទៅលើទំហំ និងកម្ពស់នៃសំណង់ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]