តៃវ៉ាន់នឹងនាំចូលរបកគំហើញបច្ចេកវិទ្យាថ្មីៗ មកកម្ពុជា ទិសដៅធ្វើទំនើបកម្មវិស័យសំណង់

វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) កំពុងត្រៀមចង់សម្រុកចូលទីផ្សារសំណង់នៅកម្ពុជា ដោយគ្រោងនឹងនាំចូលរបបគំហើញបច្ចេកវិទ្យាថ្មីៗ និងសម្ភារប្រើប្រាស់ក្នុងវិស័យសំណង់ទំនើបៗ ជាច្រើនប្រភេទចូលមកប្រទេសកម្ពុជា តាមរយៈគម្រោង Wow! Taiwan។

អ្នកតំណាង CDRI បានបញ្ជាក់ថា ទិសដៅការឈានជើងចូលមកទីផ្សារកម្ពុជានេះ គឺដើម្បីចង់ជួយធ្វើទំនើបកម្មវិស័យសំណង់នៅកម្ពុជា ស្របពេលដែលទីផ្សារមួយនេះកំពុងមានសក្ដានុពល និងកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។

CDRI សង្កេតឃើញថា ទីផ្សារសំណង់នៅកម្ពុជាមិនទាន់មានការប្រើឧបករណ៍ ឬសម្ភារ ដែលមានភាពឆ្លាតវៃច្រើននោះទេ។ ដូច្នេះ CDRI ចង់ជួយបំពេញបន្ថែមនៅលើចំណុចខ្វះខាតនេះ ដើម្បីឱ្យកម្ពុជាដើរទាន់ពិភពលោក។

ផលិតផល និងសេវាកម្មដែល CDRI ចែកចាយ មានស្ទើគ្រប់ប្រភេទទាំងអស់ទាក់ទិននឹងសម្ភារសំណង់ ប៉ុន្តែផលិតលេចធ្លោដែលក្រុមហ៊ុនចង់នាំចូលមកកម្ពុជាមានដូចជា ប្រព័ន្ធគ្រប់គ្រងអគ្គិសនីនៅក្នុងអគារឬផ្ទះបែបឆ្លាតវៃ ប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិដើម្បីវិភាគវឌ្ឍនភាពនៃគម្រោងសំណង់ ប្រព័ន្ធការពារអគ្គិភ័យបែបវៃឆ្លាត និងប្រព័ន្ធលំហូរខ្យល់ និងកម្ចាត់មេរោគក្នុងផ្ទះដោយស្វ័យប្រវត្តិក្នុងអគារ ជាដើម។

គួរបញ្ជាក់ថា គម្រោង Wow! Taiwan គឺជាគម្រោងធ្វើទីផ្សារក្រៅប្រទេសរបស់តៃវ៉ាន់ដែលទទួលបានការឧបត្ថម្ភថវិកាពី CDRI និងការិយាល័យពាណិជ្ជកម្មបរទេស (BOFT) របស់តៃវ៉ាន់។ ទិសដៅនៃគម្រោងនេះ គឺដើម្បីជួយដល់អាជីវករតៃវ៉ាន់ក្នុងការតភ្ជាប់ជាមួយដៃគូក្រុមហ៊ុនអន្តរជាតិ ដោយការផ្សព្វផ្សាយផលិតផលតៃវ៉ាន់ដែលមានគុណភាពខ្ពស់។

សម្រាប់ឆ្នាំនេះ Wow! Taiwan នឹងមកផ្ដោតលើទីផ្សារសំណង់នៅកម្ពុជា ដោយបច្ចុប្បន្នកំពុងប្រកាសស្វែករកដៃគូអាជីវកម្មក្នុងស្រុក។

អ្នកចាប់អារម្មណ៍ចង់ធ្វើដៃគូពាណិជ្ជកម្ម អាចទាក់ទង ទូរសព្ទលេខ +៨៥៥ ៧៧ ៨១១ ១៦៨ ឬ អ៊ីម៉ែល៖ charlie.wu@m-telligent.com / alexchang@cdri.org.tw ។

ចូលមើលព័ត៌មានបន្ថែមពីផលិតផលតាមរយៈតណភ្ជាប់ដោយចុចទីនេះ

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]