កាស៊ីណូយក្ស NagaWorld បើកដំណើការឡើងវិញហើយ ក្រោយបិទ៦ខែ ព្រោះបញ្ហាកូវីដ

ក្រុមហ៊ុនកាស៊ីណូ NagaWorld បានបើកដំណើការឡើងវិញហើយ ទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួច ក្រោយបានបិទទ្វារបណ្តោះអាសន្នរយៈពេល ៦ ខែ តាំងពីខែ មេសា ដោយសារបញ្ហាកូវីដ។

ក្រុមហ៊ុន NagaCorp បានលើកឡើងថា ណាហ្គាវើល បានបើកទ្វារទទួលភ្ញៀវឡើងវិញ កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ ដោយទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល ។

នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ការបើកដំណើរការនេះ រួមមានកន្លែងលេងល្បែង ភោជនីយដ្ឋាន និងសណ្ឋាគារ ដោយផ្តោតទៅលើអតិថិជនដែលជាជនបរទេសនៅក្នុងប្រទេស។

ក្រុមហ៊ុនបញ្ជាក់ថា ខ្លួនអនុវត្តវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា កម្ពុជាកំពុងពិចារណាបើកទទួលភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងកូវីដ១៩ ឡើងវិញនៅត្រីមាសទី៤ឆ្នាំនេះ។

រូបភាពដោយ៖ golfcambodia

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]