ទោះមានវិបត្តិកូវីដក្ដី ទីផ្សារបូរីនៅតែរឹងមាំ តម្លៃលក់កើន ៨ ទៅ ១៣% នៅត្រីមាសទី ៣

ទោះប្រទេសកំពុងជួបវិបត្តិកូវីដ១៩ ក្ដី ទីផ្សារបូរីនៅតែរឹងមាំ ដោយតម្លៃលក់កើនឡើង ៨ ទៅ ១៣% នៅត្រីមាសទី ៣ បើធៀបនឹងត្រីមាសមុន ខណៈគម្រោងថ្មី២២ គម្រោង ក៏ត្រូវបានបើកលក់ នៅក្នុងត្រីមាសនេះដែរ ។

យោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ១២ តុលា ក្នុងត្រីមាសទី៣ មានគម្រោងដែលបញ្ចប់ការសាង់សង់ ៣ គម្រោង ខណៈចំនួនការផ្គត់ផ្គត់បូរីទាំងអស់ត្រឹមត្រីមាសនេះ មានដល់ជិត ៩៣ ០០០ ផ្ទះ ដែលកើនប្រមាណ 0,៥% បើធៀបនឹងត្រីមាសមុន។

CBRE Cambodia ព្យករថា ត្រឹមចុងឆ្នាំ ២០២១ ការផ្គត់ផ្គត់ នឹងកើនដល់ ២៧៤ គម្រោង ឬស្មើនឹងជាង ៩៨ ០០០ ផ្ទះ។

យ៉ាងណាក្ដី ដោយសារវិបត្តិកូវីដ គម្រោងខ្លះអាចនឹងពន្យារពេលការបិទបញ្ចប់ការដ្ឋានគម្រោង ប៉ុន្តែភាគច្រើនមិនលើសពី ៨ ទៅ ១២ ខែ ព្រោះម្ចាស់បូរីនៅតែចង់រក្សាទំនុកចិត្តដល់អ្នកទិញ។

បើធៀបនឹងអចលនទ្រព្យផ្សេងទៀត ដូចជាខុនដូ ទីផ្សារបូរីនៅមានលំនឹងល្អ ពិសេសសម្រាប់បូរីប្រភេទតម្លៃមធ្យម និងតម្លៃសមរម្យ។ ក្នុងត្រីមាសទី ២ តម្លៃផ្ទះល្វែង (flat house) កើនប្រមាណ ១១,៤% តម្លៃផ្ទះល្វែងកូនកាត់(link house) កើន១៣,៤% ខណៈផ្ទះអាជីវកម្ម (shop house) កើនជាង៨%។

ការកើនឡើងនៃតម្លៃនេះ គឺដោយសារតែ ទី១ មានគម្រោងប្លែកថ្មីជាច្រើនបានចាប់ផ្ដើមនៅទីតាំងថ្មីៗនិងល្អៗ ដែលជាការទាក់ទាញអ្នកទិញ និងទី២ គម្រោងភាគច្រើនគឺធ្វើឡើងដោយក្រុមហ៊ុនល្បីឈ្មោះ ដែលជាកត្តាទំនុកចិត្ត។

ប្រភពដដែលបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ដូចជាផ្លូវប្រវាត់ក្រុង ផ្លូវ៦០ម និងផ្លូវ៣០ម នៅតែកត្តាជំរុញសក្ដានុពលនៃគម្រោងបូរី ខណៈនិន្នាការវិនិយោគលើបូរីនៅតែបន្ដវិជ្ជមានសម្រាប់ប្រជាជនកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]