អំឡុងពេល៩ខែ នៃឆ្នាំ ២០២១ ក្រសួងចុះបញ្ជីគម្រោងវិនិយោគឧស្សាហកម្មថ្មីសរុប ១២៤ គម្រោង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីគម្រោងវិនិយោគឧស្សាហកម្មថ្មីចំនួន ១២៤ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែតុលានេះថា ចំនួនរោងចក្រឧស្សាហកម្មដំណើរការនាពេលបច្ចុប្បន្នមានសរុប ១ ៨៤៣រោងចក្រ ដែលមានទុនវិនិយោគសរុប ១៣ ៣៤១លានដុល្លារ។

ឯកឧត្តមបន្តថា បរិមាណនាំចេញរបស់រោងចក្រឧស្សាហកម្ម ទៅក្រៅប្រទេស មានទឹកប្រាក់សរុប ៣ ០៥៧ លានដុល្លារ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មានតម្លៃសរុប ១ ១២៣ លានដុល្លារ។

ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីចំនួនរោងចក្របិទទ្វារក្នុងរយៈពេល៩ខែឆ្នាំទេ។

ឯកឧត្តម លើកឡើងថា ការចុះបញ្ជីរោងចក្រឧស្សាហកម្មថ្មីៗ គឺឆ្លុះបញ្ជាំងពីទំនុកវិនិយោគិននៅកម្ពុជា ជាពិសេសភាពស៊ាំក្នុងសង្គមនឹងជំងឺកូវីដ១៩ ដែលកម្ពុជាចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]