ទីផ្សារអគារការិយាល័យនៅកម្ពុជាបន្ដរងសម្ពាធពីវិបត្តិកូវីដ និងកំណើនលើសលុបនៃការផ្គត់ផ្គង់

ទីផ្សារការិយាល័យនៅទីក្រុងភ្នំពេញក្នុងត្រីមាសទី ៣ នៅតែស្ថិតក្រោមសម្ពាធ ដោយអត្រាកាន់កាប់ធ្លាក់ចុះ ៤,៦% បើធៀបនឹងត្រីមាសមុន ខណៈតម្លៃជួលក៏ធ្លាក់ប្រមាណ ១,៩% ទៅ ២,៨% ផងដែរ ទៅតាមប្រភេទផ្សេងៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ CBRE ចេញផ្សាយកាលពីថ្មីៗនេះ។

របាយការណ៍បានបន្ថែមថា បញ្ហាវិបត្តិកូវីដ និងការកើនលើសលុបនៃការផ្គត់ផ្គង់ នៅតែជាហានិភ័យធំដដែល ម្ចាស់អ្នកអភិវឌ្ឍត្រូវតែប្រុងប្រយ័ត្ន។

នៅត្រីមាសទី ៣ មានការបញ្ចប់ការសាងសង់គម្រោងថ្មីដល់ទៅ ៧ គម្រោង ឬស្មើនឹងផ្ទៃជួលសរុបជាង ៦១ ០០០ ម៉ែត្រការ៉េ។ គម្រោងទាំងនេះ ធ្វើឱ្យការផ្គត់ផ្គង់ការិយាល័យសរុបនៅភ្នំពេញដល់ ជាង ៧៨ ម៉ឺនម៉ែត្រការ៉េ ត្រឹមត្រីមាសទី ៣។

ត្រឹមចុងឆ្នាំនេះ ការផ្គត់ផ្គង់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ជាង ៧៩ ម៉ឺនម៉ែត្រការ៉េ ខណៈនៅឆ្នាំ ២០២២ នឹងកើនឡើងដល់ ១លានម៉ែត្រការ៉េ។

កំណើនការផ្គត់ផ្គង់ និងសម្ពាធពីជំងឺរាតត្បាត ក៏បានធ្វើឱ្យតម្រូវការធ្លាក់ចុះផងដែរ។ លើសពីនេះ អ្នកជួលដែលនៅសេសសល់ក្នុងទីផ្សារ ក៏កំពុងផ្លាស់ប្តូរនិន្នការទៅរកជម្រើសណា ដែលថោកហើយមានគុណភាពខ្ពស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]