ភ្នំពេញ មណ្ឌលគិរី និងកែប ទទួលពានរង្វាន់ «ទឹក ដី និងខ្យល់ស្អាត» ពីសមាគមន៍អាស៊ាន
ក្រុងភ្នំពេញ ខេត្តមណ្ឌលគិរី និងខេត្តកែប ទើបតែបានទទួលពានរង្វាន់ ទឹក ដី និងខ្យល់ស្អាត ពីកម្មវិធីទីក្រុងនិរន្តភាពបរិស្ថានអាស៊ានលើកទី៥ នេះ ដែលរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅ ។
ពិធីទទួលពានរង្វាន់នេះ គឺបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមទទួលពីបណ្ដាអភិបាលខេត្តក្រុងនានា និងមន្ត្រីពាកព័ន្ធជាច្រើនមកពីបណ្ដាប្រទេសអាស៊ាន។
ក្នុងកម្មវិធី កម្ពុជាទទួលបាន ៣ រង្វាន់ រួមមាន ១) «ទឹកស្អាតសម្រាប់ទីក្រុងធំ» ប្រគល់ជូនទីក្រុងភ្នំពេញ ២) «ដីស្អាតសម្រាប់ទីក្រុងតូច» ប្រគល់ជូនក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី និង ៣) «ខ្យល់ស្អាត់សម្រាប់ទីក្រុងតូច» ប្រគល់ជូន ក្រុងកែប។
រដ្ឋបាលខេត្តទាំង ៣ ចាត់ទុកថារង្វាន់នេះគឺជាកិត្តិយសធំបំផុត និងជាប្រវត្តិសាស្ត្រថ្មី សម្រាប់ខេត្ត និងប្រទេសកម្ពុជាទាំងមូល។
- Video Advertisement -

