រដ្ឋគ្រោងដាក់រមណីយដ្ឋានមួយកន្លែងក្នុងខេត្តព្រៃវែងជាតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន បានគ្រោងដាក់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតក្នុងស្រុកបាភ្នំ នៃខេត្តព្រៃវែង ជាតំបន់ការពារធម្មជាតិ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការចូលរួមពីតំណាងក្រសួងការពារជាតិ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរដ្ឋបាលខេត្តព្រៃវែង និងភាគីពាក់ព័ន្ធដទៃទៀត។

គ្រប់ភាគីបានឯកភាពជាគោលការណ៍គាំទ្រការរៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ។

មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំនេះ បានឯកភាពគ្នាបង្កើតឱ្យមានក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យ និងវាយតម្លៃ ស្ថានភាពជាក់ស្តែង មុននឹងរៀបចំអនុក្រឹត្យបង្កើតតំបន់ការពារធម្មជាតិនេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]