រដ្ឋសម្រេចបង្កើតក្រុមការពារអគ្គិភ័យសម្រាប់សំណង់អគារខ្ពស់និងជាន់ក្រោមដីជាផ្លូវការ

ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការហើយ ក្រោយពិភាក្សាលើសេចក្តីព្រាងជាច្រើនខែមក។ នេះបើយោងតាមប្រកាសលេខ ២៦៤៤ ប្រក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១។

ការដាក់ចេញប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្រុមការងារជំនួយបឋម ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ នូវតាមសំណង់គោលដៅ និងនៅតាមភូមិ ឃុំ-សង្កាត់ ក្នុងប្រទេសកម្ពុជា។ (អានបន្ថែម)

ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ត្រូវបង្កើត និងហ្វឹកហ្វឺន ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទៅតាមប្រភេទ និងទំហំនៃផ្ទៃក្រឡាសំណង់ និងបែងចែកចំនួនអ្នកពន្លត់អគ្គិភ័យទៅតាមសំណង់គោលដៅ ដែលមានហានិភ័យកម្រិតខ្ពស់ មធ្យម និងទាប។

ក្រុមការងារនេះ មានភារកិច្ចចម្បងតាមដាន ត្រួតពិនិត្យឧបករណ៍ សម្ភារៈ ប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គិភ័យនៅតាមសំណង់គោលដៅ។

ចំណែកក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តវិញ ត្រូវបង្កើតឡើងដោយរដ្ឋបាលឃុំ-សង្កាត់ និងហ្វឹកហ្វឺន ដោយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលមានភារៈកិច្ចតាមដាន ឃ្លាំមើល ផ្តល់ពត៌មានអំពីអគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គីភ័យនៅតាមភូមិ ឃុំ-សង្កាត់របស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]