រដ្ឋបាលខេត្តព្រះសីហនុ នឹងសាងសង់អគាររដ្ឋបាលថ្មី តម្លៃជាង ៣លានដុល្លារ

រដ្ឋបាលខេត្តព្រះសីហនុ គ្រោងសាងសង់អគាររដ្ឋបាលថ្មីតម្លៃជាង ៣លានដុល្លារ ដើម្បីឆ្លើយតប និងសម្រួលដល់ការប្រព្រឹត្តិទៅនៃការងាររបស់ខេត្ត ខណៈខេត្តនេះ គឺជាទិសដៅមួយនៃការវិនិយោគ និងទេសចរណ៍។

ថ្លែងនៅក្នុងពិធីបើកសម្ពោធអាគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីដើមសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថវិកាប្រមាណជាង ៣លានដុល្លារ ត្រូវបានអនុម័តសម្រាប់គម្រោងសាងសង់អគារដ្ឋបាលថ្មីនៃសាលាខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ក្រោយសម្ដេចបើកប្រទេស អគាររដ្ឋបាលរបស់ក្រសួងនានា ចាប់ផ្ដើមបើកសម្ពោធ និងបើកដំណើរការជាផ្លូវការ។

ជាក់ស្ដែងដូចជា អគាររដ្ឋបាលទីស្តីការក្រសួងមហាផ្ទៃតម្លៃ ៦០លានដុល្លារ ទើបតែបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ វិច្ឆិកានេះ ខណៈគម្រោងសាងសង់អគារររដ្ឋបាលវិមានរដ្ឋសភា តម្លៃ ២៥លានដុល្លារ ក៏កំពុងដាក់ដេញថ្លៃក្រុមហ៊ុនសាងសង់។ (អានបន្ថែម និងបន្ថែម)

លើសពីនេះ កម្ពុជាក៏នឹងប្រកាសបើកសម្ពោធសមិទ្ធិផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត គឺក្រសួងការពារជាតិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងខេត្តកំពង់ស្ពឺ សាងសង់សម្រេចបាន ១៥% ហើយ

វឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]

ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៦០% ហើយ

គម្រោងគ្រប់គ្រងទឹកជាយុទ្ធសាស្ត្រនៅស្រុកត្រាំកក់ ពុះពារប […]

តើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?

ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុង […]

ក្រុមហ៊ុនកូរ៉េ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ស្ពានកោះកុងថ្មី តម្លៃ $ ១១៤លាន

ក្រុមហ៊ុនវិនិយោគធំៗមកពីកូរ៉េចំនួន០៥ បច្ចុប្បន្នកំពុងធ្វ […]