ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៦០% ហើយ

គម្រោងគ្រប់គ្រងទឹកជាយុទ្ធសាស្ត្រនៅស្រុកត្រាំកក់ ពុះពារបញ្ចប់តាមផែនការ ដើម្បីធានាប្រព័ន្ធធារាសាស្រ្តសម្រាប់គ្រួសារកសិករក្នុងស្រុក និងបង្កើនទិន្នផលកសិកម្ម

ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គិតមកពេលនេះបានសាងសង់សម្រេចបានប្រមាណ ៦០% ហើយ ខណៈគម្រោងនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតា ក្រោយបញ្ចប់ការសាងសង់។

នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងជាក់ស្តែង ដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។

គម្រោងទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានចាប់ផ្តើមអនុវត្តការងារសាងសង់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយផ្តោតលើការងារសំខាន់ៗ រួមមាន៖ ១. សាងសង់ទំនប់អាងទឹក ប្រវែង ១៣០ម៉ែត្រ និង ២.សាងសង់សំណង់សិល្បការ្យសរុបចំនួន ២កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៦០% និងគ្រោងបញ្ចប់ការងារនៅចុងខែកុម្ភៈ ខាងមុននេះ។

ក្នុងឱកាសនោះដែរ លោក ថាំង វីយុទ្ធដា ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក។

សូមជម្រាបថា ការសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការ ចំនួន ១៥០ហិកតា ជូនដល់ប្រជាកសិករប្រមាណ ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិស័យធំៗចំនួន៣ បានជួយជំរុញសេដ្ឋកិច្ចខេត្តតាកែវ និងបង្កើតការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព

វិស័យធំៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និង […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]

ឆ្នាំ២០២៥៖ ​ខេត្តតាកែវទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីកើនឡើងរហូតដល់១២០%

ការកំណត់ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងការកែទម្រង់ បាន […]

ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៣០% ហើយ

ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែ […]

ខេត្តតាកែវអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៥ ដែលមានតម្លៃ ១៤៨ លានដុល្លា រក្នុងរយៈពេល ១០ខែ

សកម្មភាពវិនិយោគនៅខេត្តតាកែវបានបង្ហាញឱ្យឃើញពីកំណើនក្នុងរ […]