ខេត្តតាកែវអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៥ ដែលមានតម្លៃ ១៤៨ លានដុល្លា រក្នុងរយៈពេល ១០ខែ

សកម្មភាពវិនិយោគនៅខេត្តតាកែវបានបង្ហាញឱ្យឃើញពីកំណើនក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ ២០២៥ ដោយអនុគណៈកម្មាធិការវិនិយោគខេត្តបានអនុម័តគម្រោងថ្មីចំនួន ៤៥គម្រោង ដែលមានដើមទុនសរុបជិត ១៥០ លានដុល្លារ នេះបើយោងតាម Fresh news។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញតួលេខទាំងនេះដល់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះក្នុងអំឡុងពេលយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៤៥ ដែលតំណាងឱ្យការវិនិយោគចំនួន ១៤៨ លានដុល្លារ។ ក្នុងនោះរួមមានក្រុមហ៊ុនផលិតគ្រឿងសង្ហារិម សម្ភារផ្ទះបាយ សម្ភារវេចខ្ចប់សម្លៀកបំពាក់ ឧបករណ៍ហាត់ប្រាណ ប្លាស្ទិក ខ្សែប្រាំង និងហ្គែរ សម្រាប់កង់ម៉ូតូ និងរថយន្ត។

ឯកឧត្តមអភិបាលក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍរោងចក្រផងដែរ ដោយកត់សម្គាល់ថាអគាររោងចក្រថ្មីចំនួន ១៤៩ ក្នុងចំណោមរោងចក្រដែលបានស្នើសុំចុះបញ្ជីក្នុងខេត្តត្រូវបានសាងសង់រួចរាល់ និងរៀបចំបើកដំណើរការ។ រោងចក្រសហគ្រាសថ្មីទាំងអស់នេះ គឺគ្របដណ្តប់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម វិស័យកាត់ដេរ និងស្បែកជើង។

បច្ចុប្បន្ននេះ ខេត្តតាកែវមានរោងចក្រសរុបចំនួន ៨១៩ មានកម្មករនិយោជិតជាង ១២០,០០០ នាក់ ដែលក្នុងនោះមានស្ត្រីជាង ៨០,០០០ នាក់។ ក្នុងចំណោមរោងចក្រទាំងនេះមានរោងចក្រវាយនភណ្ឌ កាត់ដេរ និងស្បែកជើងចំនួន ១៣៥ ដែលផ្តល់ការងារដល់កម្មករជាង ១០០,០០០ នាក់។ ក្រៅពីរោងចក្រកាត់ដេរ នៅមានរោងចក្រផ្សេងៗទៀត សរុបចំនួន ៦៨៤សហគ្រាស មានកម្មករនិយោជិតជាង ២៥០,០០០នាក់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]

រោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល

ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស […]

អ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញា​ពង្រីក និង​ស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]