ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាយុជាង ២០០ឆ្នាំ នឹងបើកការិយាល័យនៅកម្ពុជា ដើមឆ្នាំ២០២២

ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស នឹងបើកការិយាល័យនៅកម្ពុជាចាប់ពីឆ្នាំ២០២២ តទៅ ដោយបញ្ជាក់ថា កម្ពុជាជាទីផ្សារ «គន្លឹះ និង រីកចម្រើនខ្លាំង» ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។

ក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានអាយុកាល ២១៦ ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជាទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង ១០០ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការពីក្រុមហ៊ុន Focus Property Co., Ltd ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Chestertons Cambodia នឹងដំណើរការដោយមានក្រុមការងារចំនួន ៥៥នាក់នៅជំហ៊ានដំបូង ហើយត្រូវដឹកនាំដោយលោក ជី មាត ដើម្បីផ្តល់សេវាកម្មទាក់ទងនឹងអចលនទ្រព្យលំនៅឋាន និងពាណិជ្ជកម្ម ដោយផ្តោតឯកទេសខាងផ្នែកសេវាគ្រប់គ្រងអចលនទ្រព្យ។

លោក Salah Mussa ប្រធានក្រុមហ៊ុន Chestertons បញ្ជាក់ថា៖ «យើងមានសេចក្តីសោមនស្សក្នុងការដំណើរការក្រុមហ៊ុន Chestertons Cambodia និងស្វាគមន៍យ៉ាងកក់ក្តៅក្នុងក្រុមហ៊ុន Focus Property មកកាន់គ្រួសារ Chestertons ដែលជាក្រុមហ៊ុនមានការរីកធំធាត់ជាដរាប។ ក្រុមហ៊ុន Chestertons Cambodia ដែលជាក្រុមហ៊ុនថ្មីជាងគេនៃសមាជិក Franchise របស់យើង នឹងទទួលបានប្រយោជន៍ជាច្រើនពីបណ្តាញដ៏ទូលំទូលាយ និងប្រកបដោយជំនាញរបស់យើង រួមទាំងប្រយោជន៍ពីម៉ាកយីហោក្រុមហ៊ុន Chestertons ដែលល្បីល្បាញកម្រិតអន្តរជាតិ»។

លោក Salah Mussa បញ្ជាក់ថា៖ «នៅជាង ១២ខែចុងក្រោយនេះ យើងបានបង្ហាញខ្លួនដោយបើកដំណើរការទីផ្សារថ្មីចំនួន ៧ ដែលគិតមកទល់ពេលនេះយើងបើកដំណើរការចំនួន ១៥ ប្រទេសជុំវិញពិភពលោក។ យើងនឹងមិនឈប់ត្រឹមនេះទេ តែយើងបន្តពង្រីកខ្លួនទៅកាន់ពិភពលោកនៅឆ្នាំ ២០២២ និងឆ្នាំក្រោយៗទៀត»។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនអចលនទ្រព្យ Chestertons បានបង្ហាញពីផែនការបន្ទាប់នៃការពង្រីកខ្លួន ដោយដាក់ការិយាល័យថ្មីៗបន្ថែមទៀតនៅតំបន់អាស៊ី និងពង្រឹងប្រតិបត្តិការសេវាអចលនទ្រព្យលំនៅឋានដែលមានស្រាប់នៅទីក្រុងឌូយបៃ ដែលជាទីក្រុងពាណិជ្ជកម្មនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]