កូរ៉េផ្ដល់ជំនួយ ៨លានដុល្លារសង់មន្ទីរពិសោធន៍ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធកសិកម្មកម្ពុជា

រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA នឹងផ្តល់ជំនួយទឹកប្រាក់ ៨លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពផលិតផលបសុសត្វ ក៏ដូចជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសកសិកម្មនៅកម្ពុជា។

ការសម្រេចផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ។

គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ផ្តោតទៅលើការងារសំខាន់ៗ ដូចជាការកសាងវិទ្យាស្ថានជាតិបសុសត្វ ការពង្រឹងសុវត្ថិភាពប្រព័ន្ធគ្រប់គ្រងអនាម័យ និងបទដ្ឋានគតិយុត្ត ក៏ដូចជាពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យអង្គការ KOICA ជួយលើផ្នែកដែលកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកនៅកម្ពុជាផងដែរ

ជាការឆ្លើយតប លោក Hyunjun Rho បានសន្យាថានឹងសិក្សាដោយរួមបញ្ជូលបញ្ហាប្រឈមទៅក្នុងគម្រោង៥ ឆ្នាំខាងលើ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]