ជប៉ុនប្ដេជ្ញាបន្តជួយជំរុញការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅខេត្តព្រះសីហនុ

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសន្យាថានឹងបន្តជួយអភិវឌ្ឍកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម ក៏ដូចជាបរិស្ថាន ក្នុងខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបទៅកំណើនសក្ដានុពលនៃខេត្តនេះនាពេលអនាគត។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងដូច្នេះ ក្នុងពេលចុះទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនិងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៥ វិច្ឆិកា កន្លងមកនេះ។

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើស្ថានភាពបច្ចុប្បន្ន និងផែនការអនាគតរបស់កំពង់ផែ រួមទាំងគម្រោង ODA របស់ជប៉ុន និងការប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស (SEZ) ផងដែរ។

សូមបញ្ជាក់ថា សម្រាប់ជំហានទី១នេះ ជប៉ុនផ្ដល់កម្ចីជាង ២០០លានដុល្លារ ដើម្បីពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសាងសង់អាចនឹងផ្ដើមនៅឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារកំពុងគូសប្លង់។

បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ជំហាន។ (អានបន្ថែម)

ក្រៅពីបានពិនិត្យកំពង់ផែ ជប៉ុនក៏បានចុះទៅពិនិត្យទីតាំងគ្រប់គ្រងសំណល់មួយចំនួនក្នុងក្រុងព្រះសីហនុ ជាមួយនឹងក្រសួងបរិស្ថាន និង UNDP ប្រចាំកម្ពុជា។ ជប៉ុនប្ដេជ្ញាទៀតថា នឹងបន្ដគាំទ្រគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកក្នុងសមុទ្រ ទិសដៅលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុងព្រះសីហនុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]