វិនិយោគិនខ្មែរអាចទិញផ្ទះបែបរីសតបាននៅរដ្ឋ Florida បានដោយងាយស្រួល តាមប្រព័ន្ធអនឡាញ

ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអាមេរិកធំៗ ២ Golden Gate Global និង Lennar ផ្ដល់សេវាសម្របសម្រួល និងជួយឱ្យខ្មែរ អាចវិនិយោគទិញអលចនទ្រព្យនៅសហរដ្ឋអាមេរិកបានដោយងាយស្រួល ដែលមានអចលទ្រព្យឱ្យជ្រើសរើសជាច្រើនប្រភេទរាប់ពាន់ខ្នង នៅ២១ រដ្ឋទូទាំងសហរដ្ឋអាមេរិក។

ថ្មីៗនេះ ក្រុមហ៊ុនទាំង ៣ បានបើកជម្រើសថ្មីដល់វិនិយោគិនកម្ពុជា ពោលគឺផ្ទះបែបរីសតដំបូងបំផុត ដែលស្ថិតនៅចំបេះដូងនៃទីក្រុង Homestead នៃរដ្ឋ Florida ដែលជាតំបន់សក្ដានុពលទេសចរណ៍ខ្ពស់។

គម្រោងនេះមានឈ្មោះថា Pine Vista ដែលជាជម្រើសដ៏ល្អសម្រាប់ទាំងការវិនិយោគ ឬការស្នាក់នៅផ្ទាល់ខ្លួន ព្រោះវាជាគម្រោងដែលបំផុតគំនិតរចនាលំនៅឋានបែបថ្មីលក្ខណៈជារីសត។

ក្រៅពីទីតាំង និងការរចនា វិនិយោគិនក៏នឹងរីករាយជាមួយគ្រឿងបរិក្ខារដ៏ប្រណិតនៅក្នុងគម្រោងនេះ ដោយរួមមានអាងហែលទឹក ក្លឹបកម្សាន្ត និងមានផ្ទៃបៃតងធំទូលាយ ដែលសាកសម្យបំផុតសម្រាប់ការលំហែកាយ។

គួរបញ្ជាក់ថា សេវាកម្មទិញអចលនទ្រព្យអនឡាញនេះ នឹងជួយឱ្យការប្រតិបត្តិការទិញលក់ចប់សព្វគ្រប់ជាស្ថាពរក្នុងអំឡុងពេល ៣០ ថ្ងៃប៉ុណ្ណោះ ដោយអ្នកទិញមិនបាច់ស្មុគស្មាញរឿងបញ្ហារត់ឯកសារដោយខ្លួនឯងនោះទេ។

ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មី អ្នកទិញអាចសិក្សា និងមើលឃើញភូមិសាស្ត្រផ្ទះ ទម្រង់ផ្ទះ ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅ ក៏ដូចជាសក្ដានុពលតំបន់ជុំវិញផ្ទះ បានដោយគ្រប់ជ្រុងជ្រោយ ៣៦០ អង់ស្សា បានប្រព័ន្ធអនឡាញផ្ទាល់តែម្ដង ដោយមិនបាច់ធ្វើដំណើរទៅប្រទេសអាមេរិកនោះទេ។ (អានបន្ថែម)

ក្រៅពីសហរដ្ឋអាមេរិក ក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មជួយសុំសញ្ជាតិ ឬសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសព័រទុយហ្កាល់ និងសហភាពអឺរ៉ុបសម្រាប់ជនជាតិខ្មែរផង តាមរយៈការវិនិយោគលើអចលនទ្រព្យ។ (អានបន្ថែម)

គំរូផ្ទះមានដូចខាងក្រោម៖

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]