ចិនគ្រោងបោះទុន ២ពាន់លាន បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រLNG នៅកម្ពុជា

ក្រុមហ៊ុនយក្សចិនមួយ សហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក LSCG គ្រោងនឹងបោះទុនសរុបជាង ២ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រឧស្ម័ន LNG និងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តធំៗ៤ រួមមាន ព្រះសីហនុ កោះកុង កែប និងកំពត។

បើយោងតាម អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ ដែលជាតំណាងចរចារស្របច្បាប់លើគម្រោងនេះ បច្ចុប្បន្នក្រុមហ៊ុនទាំង ២ ក៏កំពុងស្វែងរកដៃគូក្នុងស្រុកបន្ថែមផងដែរ។

លោក លី សុខឆាយ និងក្រុមការងារ កន្លងមកក៏បានចុះជួបជាមួយនឹងគណៈអភិបាលនៃខេត្តទាំង៤ រួចហើយដែរ ដើម្បីជម្រាបពីផែនការគម្រោង ដោយនៅដំណាក់កាលដំបូងរដ្ឋបាលខេត្តបានសំដែងការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅ។

ទន្ទឹមនឹងនេះ លោក លី សុខឆាយ បានបន្ដទៀតថា ក្រុមហ៊ុន LSCG ក៏កំពុងតែធ្វើបច្ចុប្បន្នភាព និងស្វែងរកព័ត៌មានបន្ថែម ដើម្បីធ្វើការសិក្សាសម្រាប់ជំហានបន្ទាប់លើគម្រោងដ៏ធំមួយនេះផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន LSCG ជាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក ដែលកន្លងមកធ្លាប់បានធ្វើការងារធំៗ ជាច្រើនដូចជា បានដេញថ្លៃឈ្នះដើម្បីធ្វើការងារមួយចំនួនក្នុងគម្រោងរបស់ OCIC ដូចជាគម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងបឹង៥០០ និងគម្រោងផ្សេងៗទៀត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]