រដ្ឋនឹងបើកសម្ពោធស្ពានថ្នល់ធំៗ ៥ គម្រោង ខណៈគម្រោងជាង ១០ ទៀតគ្រោងបើកការដ្ឋានឆាប់ៗ

បន្ទាប់ពីការបើកប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា រដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសកម្មដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ ដោយសម្រុកការងារលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស។

នៅក្នុងខែវិច្ឆិកា ទីស្ដីការក្រសួងធំៗ មួយចំនួនត្រូវបានសម្ពោធ និងបើកការដ្ឋាន ។ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញបើកសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបានបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C ផងដែរ។

យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល នៅក្នុងឆ្នាំ ២០២២ ខាងមុខ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានមានដូចខាងក្រោម៖

គម្រោងដែលត្រូវសម្ពោធ

-៦ ធ្នូ៖ សម្ដេចនឹងអញ្ជើញបើកសម្ពោធ ផ្លូវជាតិលេខ ១១ តភ្អាប់ពីអ្នកលឿងទៅផ្លូវជាតិលេខ ៧
-១០ មករា ២០២២៖ បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ដែលពង្រីកពី២ គន្លងទៅ ៤ គន្លង
-៧ កុម្ភៈ៖ បើកសម្ពោធផ្លូវក្រចេះ-ស្ទឹងត្រែង ប្រវែង ៩៣គម
-១៤ កុម្ភៈ៖ បើកសម្ពោធស្ពាន ៧ កន្លែងដែលជាជំនួយឥតសំណងរបស់ជប៉ុន ដែល២ កន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១១ និង ៥ កន្លែងស្ថិតនៅលើផ្លូវជាតិលេខ ៧៣
-២ មីនា៖ បើកសម្ពោធផ្លូវជាតិលេខ ៣ កំណាត់ចោមចៅ-កំពត

គម្រោងដែលគ្រោងបើកការដ្ឋានសាងសង់

-ផ្លូវជាតិលេខ ៤១ (តភ្ជាប់ផ្លូវលេខ៤ទៅលេខ៣) លេខ ៣១ (តភ្ជាប់ផ្លូវបែកគូស-កំពង់ត្រាច) និង លេខ ៣៣ (តភ្ជាប់ពីកែបទៅកំពត)
-គម្រោងពង្រីកផ្លូវពី២ គន្លេង ទៅ ៤ គន្លង ពីស្គន់ ទៅកំពង់ចាម ដែលបានចុះហត្ថលេខសាងសង់រួចហើយ
-ស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ ដែលបានចុះកិច្ចសន្យារួចហើយ រង់ចាំតែកម្ចីតែប៉ុណ្ណោះ
-ផ្លូវជាតិលេខ ៤៨ ផ្លូវ ១៤៨គម ពីស្រែអំបិលទៅកោះកុង ក្នុងនោះមាន២៥គម ត្រង់៤ ចំណុច នឹងត្រូវពង្រីកជា ៤ គន្លង
-គម្រោងសិក្សាស្ពានថ្មីព្រែកប្រា-ចាក់អង្រែក្រោមដើម្បីកាត់បន្ថយការស្ទះលើស្ពានព្រះមុនីវង្ស

គម្រោងដែលកំពុងសាងសង់

-ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ២២ និងផ្លូវលេខ ៥
-ផ្លូវជាតិលេខ ១០ ពីសំឡូតទៅកោះកុង
-ផ្លូវក្រវាត់ក្រុងទី ៣

ឯកឧត្តមស៊ុន ចាន់ថុល បញ្ជាក់ទៀតថា ទោះក្នុងអំឡុងកូវីដក្ដី គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ក៏នៅតែបន្ដដោយរលូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]