រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ឱ្យធ្វើរឿងធំៗ ៤

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យអង្គសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ពិនិត្យមើលលទ្ធភាព អនុវត្តការងារសំខាន់ ៤ ចំណុច ដើម្បីជំរុញការអភិវឌ្ឍអចលនវត្ថុប្រកបដោយចីរភាព ស្ថិរភាព និងប្រសិទ្ធភាព។

ឯកឧត្តមបានលើកឡើងក្នុងពេលចូលរួមក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន នៅថ្ងៃទី ២៥ ខែវិច្ឆកា កន្លងទៅ។

ចំណុចសំខាន់ៗ ៤ ដែលឯកឧត្តមបានស្នើ មានដូចជា៖

-AVA គួរពិនិត្យ និងគិតគូរៀបបចំស្តង់ដារអ្នកវាយតម្លៃអចលនវត្ថុរួមមួយក្នុងក្របខណ្ឌតំបន់អាស៊ាន

-សម្រាប់ប្រទេសមិនទាន់មានស្តង់ដារវាយតម្លៃអចលនវត្ថុដូចជាកម្ពុជា គួររៀបចំស្តង់ដារអចលនវត្ថុនេះឡើងឱ្យបានឆាប់

-ជំរុញលើកកម្ពស់ និងពង្រីកសមត្ថភាពវិជ្ជាជីវៈ និងគុណភាពអ្នកវាយតម្លៃអចលនវត្ថុឱ្យកាន់តែប្រសើរ

-ពង្រីកកិច្ចសហប្រតិបត្តិការ រវាងឯកជន និងឯកជន ឯកជននិងនិយតករ និងរវាងនិយ័តករផងដែរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យា ការវិនិយោគ និងអាជីវកម្មរួមគ្នា។

គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានព្យាករថា វិស័យអចលនទ្រព្យនឹងកើនស្របកំណើនសេដ្ឋកិច្ច ពោលគឺប្រមាណ ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។ កំណើននេះ គឺគាំទ្រដោយការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុ មានតម្លៃទាប និងមធ្យម នៅក្នុងស្រុក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]