ខុនដូស្ដង់ដាជប៉ុនកណ្ដាលក្រុង L’attrait បញ្ចប់ការសាងសង់ជាស្ថាពរ និងបើកដំណើរការហើយ

L’attrait BOEUNG KENG KANG ដែលជាគម្រោងខុនដូលំដាប់ខ្ពស់ដំបូងគេបង្អស់ដែលអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងដំណើរការទាំងស្រុងចាប់ពីខែវិច្ឆិកានេះតទៅ បើទោះបីជាគម្រោងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក្ដី។

មានទីតាំងស្ថិតនៅកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ សង្កាត់បឹងកេងកង ១ អគារខុនដូនេះ មានកម្ពស់ ២៦ ជាន់ និង ១៤៩ យូនីត ដែលរួមមានបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេង១ បន្ទប់គេង២ និងយូនីត penthouse ។

គម្រោងនេះត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ១៩ ប៉ុន្តែ L’attrait នៅតែជំនៈឧបសគ្គ និង ទទួលជោគជ័យ ដោយលក់ដាច់ជិតអស់១០០% ហើយ។

គម្រោងនេះអភិវឌ្ឍដោយក្រុមហ៊ុជប៉ុន LAPD ដែលជាក្រុមហ៊ុនមានបទពិសោធន៍លើគម្រោងអចលនទ្រព្យធំៗ ជាង ៣០ ឆ្នាំនៅប្រទេសជប៉ុន ហើយត្រូវសាងសង់ដោយក្រុមហ៊ុនក្នុងស្រុក CMED Cambodia។

នាយកប្រតិបត្តិ LAPD លោក Shinji Muto បានឱ្យដឹងថា ៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបញ្ចប់គម្រោងរបស់យើង។ ខ្ញុំជឿជាក់ថា យើងអាចសម្រេចបាននូវស្តង់ដារគុណភាពថ្មីនៅក្នុងទីផ្សារនេះដោយជោគជ័យ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]