ឆ្នាំ ២០២២ រដ្ឋបង្កើតទីលានចាក់សំរាមស្តង់ដារយ៉ាងហោច ៦ កន្លែងទៀតតាមបណ្តាខេត្តនានា

រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតទីលានចាក់សំរាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ នៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនទៀត ដោយយ៉ាងហោចគ្រោងនឹងបង្កើត ៦ កន្លែងនៅឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីរួមចំណែក លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងកាកសំណល់។

នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងអំឡុងពេលទស្សនកិច្ច ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ដែលទើបតែនឹងដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ថា ទីលានខេត្តព្រះសីហនុ គឺជាទីលានចាក់សំរាមលើកដំបូងនៅកម្ពុជា ដែលបង្កើតឡើងដោយមានលក្ខណៈស្តង់ដារត្រឹមត្រូវតាមបច្ចេកទេស។

នៅក្នុងឆ្នាំ២០២២ខាង មុខនេះ រដ្ឋាភិបាល គ្រោងបង្កើតឱ្យមាននៅតាមបណ្តាខេត្តឯទៀតដូចជាខេត្តកែប កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង ជាដើម ដោយយកទីលាននៅខេត្តព្រះសីហនុជាគំរូ។

គួរបញ្ជាក់ថា ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៥១ហិកតា ក្នុងក្របខណ្ឌបន្ទុកចំណាយថវិកាជាតិសរុបជាង ៥,៣១លានដុល្លារអាមេរិក។

 

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]