ត្រឹមឆ្នាំ ២០២១ កម្ពុជាមានអគារខ្ពស់ៗសរុបជាង ២៣០០អគារ សឱ្យឃើញពីសន្ទុះអភិវឌ្ឍដ៏ខ្លាំងក្លា

ក្នុងឆ្នាំ២០២១ នៅកម្ពុជា មានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មាន២១២អគារ និងគិតចាប់ឆ្នាំ២០០០ដល់២០២១ អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២ ៣៩២អគារ។

យោងតាមទិន្នន័យសំណង់តាមប្រភេទអគារ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគារចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន ១៤៨អគារ ពី១០ជាន់ទៅ១៩ជាន់ មានចំនួន ៥០អគារ ពី២០ជាន់ ទៅ ២៩ជាន់ មានចំនួន១៣អគារ ពី៣០ជាន់ ទៅ ៣៩ជាន់ មានចំនួនអគារ។

របាយការណ៍បញ្ជាក់ថា ក្នុងចំណោមសំណង់លំនៅឋានមានចំនួន ៣ ៧២០គម្រោង បុរីលំនៅឋាននិងបណ្តុំលំនៅឋានមានលក្ខណៈ បុរីមានចំនួន ៨១គម្រោង ស្មើនឹង២៧ ២៧១ខ្នង អគារផ្ទះល្វែងមានចំនួន ៣១ ៩៨៥ល្វែង/ខ្នង និងអគារស្នាក់នៅរួមមានចំនួន ៨៤គម្រោង។

ដោយឡែក សំណង់សណ្ឋាគារមានចំនួន ១៦គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ៣០០គម្រោង សំណង់អគាររោងចក្រមានចំនួន ៩០គម្រោង និងសំណង់អគារពហុបំណងមានចំនួន ២៦គម្រោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]