ក្រុមហ៊ុនចិន គ្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយ នៅបាត់ដំបង

គម្រោងវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍ថ្មីមួយ គ្រោងនឹងបង្កើតឡើងនៅខេត្តបាត់ដំបង។ នេះបើយោងតាមសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងថា គម្រោងរោងចក្រផលិតស៊ីម៉ងត៍ថ្មីនេះ មានទីតាំងស្ថិតនៅជិតរោងចក្រផលិតស៊ីម៉ងត៍ដែលកំពុងដំណើរការ គឺរោងចក្រ បាត់ដំបង ខនស៍ ស៊ីមេន។

លោក ពុត ចន្តារិទ្ធ ថ្លែងថា៖ «បច្ចុប្បន្ន យើងមាន ៥ រោងចក្រផលិតស៊ីម៉ង៍ហើយ ប៉ុន្តែតាមដែលខ្ញុំដឹងក្រុមហ៊ុនចិនកំពុងគិតគូរវិនិយោគបង្កើតមួយបន្ថែមទៀត នៅបាត់ដំបង»។

យ៉ាងណាក្ដី លោក មិនបានបញ្ជាក់លម្អិតជុំវិញគម្រោងរោងចក្រថ្មីនេះទេ ដោយបញ្ជាក់ថាក្រសួងរ៉ែ និងថាមពល នឹងប្រកាសជាសាធារណៈនៅពេលគ្រប់យ៉ាងជាក់លាក់។

បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា ក្រុមហ៊ុនផលិតស៊ីម៉ងត៍មានចំនួន៥ រួមមាន៖ ក្រុមហ៊ុនកំពត ស៊ីមេន, ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង, ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និងក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី។

យោងតាមសមាគមដដែល កាលពីឆ្នាំ២០២១ រោងចក្រក្នុងស្រុកទាំង ៥ ផលិតស៊ីម៉ងត៍ បានបរិមាណជិត ៨លានតោន ដែលប្រហាក់ប្រហែលនឹងបរិមាណផលិតកាលពីឆ្នាំ២០២០។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]