សំណង់ចំនួន ៤ ៣០៣គម្រោង តម្លៃ ៥,៣ប៊ីលានដុល្លារ អនុម័តក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ៣១%

ក្នុងឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តម្រោងសាងសង់ចំនួន ៤ ៣០៣ គម្រោង ស្មើនឹងទុនវិនិយោគសរុប ៥,៣៣ ប៊ីលានដុល្លារ ដែលថយចុះ ៣១,២១% បើធៀបនឹងឆ្នាំ ២០២០។

គម្រោងទាំងអស់មានផ្ទៃក្រឡាសរុបចំនួន ១២,៩៩លានម៉ែត្រការ៉េ ក្នុងនោះ ៣៨៨គម្រោង (ស្មើ ១០,៤២ លានម៉ែត្រការ៉េ) តម្លៃ ៤,២ប៊ីលានដុល្លារ អនុម័តដោយក្រសួង ខណៈ ៩១៥ គម្រោងទៀត (ស្មើ ២,៥លានម៉ែត្រការ៉េ) តម្លៃ ១,១ ប៊ីលានដុល្លារ អនុម័តដោយរដ្ឋបាលរាជធានីខេត្ត។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០០ ដល់ដំណាច់ឆ្នាំ២០២១ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៧ ៥៩០គម្រោង លើផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៦៦,៦២លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៦៦,២ប៊ីលានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]