អលចនទ្រព្យខេត្តព្រះសីហនុ ងើបឡើងវិញសន្សឹមៗ ទោះវិនិយោគិនបរទេសមិនទាន់មានច្រើនក្ដី

សរសរដោយអ្នកជំនាញអចលនទ្រព្យឯករាជ្យ លោក Eric Wong Chon Lap

អ្នកជំនាញអចលនទ្រព្យ បានឱ្យដឹងថា ទីផ្សារខេត្តព្រះសីហនុកំពុងងើបឡើងសន្សឹមៗវិញហើយ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសឡើងវិញ។ ទោះបីជាចំនួនអ្នកទេសចរណ៍ និងអ្នកវិនិយោគមិនទាន់មានច្រើនក្ដី តែសង្កេតឃើញថាទីផ្សារមានសកម្មភាពជាងមុន ពិសេសលើផ្នែកលំនៅឋាន។

ក្នុងអំឡុងពេលជិត ២ ឆ្នាំ កន្លងទៅ ទីផ្សារស្ងប់ស្ងាត់ខ្លាំង ដោយមានត្រឹមតែអ្នកទិញក្នុងស្រុកមួយចំនួនតូចប៉ុណ្ណោះដែលសាកសួរព័ត៌មានដើម្បីទិញជាការវិនិយោគ ឬផ្ទះលំហែរជាដើម។ ប៉ុន្តែ ២ ទៅ ៣ ខែ កន្លងមកនេះ ឃើញថាមានជនជាតិចិន និងបរទេសមួយចំនួនធំៗ ចាប់ផ្ដើមសាកសួរព័ត៌មានអំពីអចលនទ្រព្យពីភ្នាក់ងារលក់ច្រើនជាងមុន។

ទោះមិនទាន់មានការទិញលក់ កើតឡើងច្រើនក្ដី នេះគឺសញ្ញាវិជ្ជមានប្រាប់ថា វិនិយោគិនមានបំណងចង់ទិញ តែរង់ចាំតែការបើកប្រទេសពេញលេញតែប៉ុណ្ណោះ ទាំងប្រទេសរបស់គេ និងប្រទេសរបស់យើង។

វិបត្តិកូវីដក៏បានពង្រីកទីផ្សារលំនៅឋានខេត្តព្រះសីហនុឱ្យធំជាងមុនផងដែរ ដែលពីមុនគឺមានតែជនជាតិចិន។ ប៉ុន្តែ ទីផ្សារបច្ចុប្បន្នបើកទំលាយជាងមុនដល់ជនបរទេសផ្សេងទៀតដែលរស់នៅកម្ពុជា និង ពិសេសទីផ្សារក្នុងស្រុក។

ដោយសារតែ វិបត្តិកូវីដ ម្ចាស់គម្រោងបានទំលាក់តម្លៃ ឬផ្ដល់ជាប្រូម៉ូសិនពិសេស ដើម្បីទាក់ទាញអ្នកទិញក្នុងស្រុក ហើយនិន្នាការនេះនឹងនៅតែបន្ត រហូតដល់ការផ្គត់ផ្គង់សមាមាត្រនឹងតម្រូវការ។ ប៉ុន្តែ អ្នកជំនាញព្យាករថា នឹងប្រើពេលយូរព្រោះការផ្គត់ផ្គង់ គឺលើសតម្រូវការខ្លាំង ពិសេស បើវិនិយោគិនបរទេសមិនវិលមកវិញឆាប់ៗទេ ព្រោះវិនិយោគិនក្នុងស្រុកគឺនៅតូច។

ប៉ុន្តែ មានទីផ្សារមួយដែលនៅតែរឹងមាំ គឺអចលនទ្រព្យប្រភេទខ្ពស់នៅជាប់ឆ្នេរសមុទ្រ ពិសេសនៅលើកោះរុង។ ការផ្គត់ផ្គត់ទីផ្សារនេះ គឺនៅទាប ដែលធ្វើឱ្យតម្លៃនៅរឹងមាំ។ លើសពីនេះ តម្រូវការគឺមានច្រើន ពិសេសសម្រាប់អចលនទ្រព្យដែលសាង់សងរួចរាល់ ហើយនៅជាប់នឹងឆ្នេរតែម្ដង ដោយភាគច្រើនត្រូវបានប្រើជាផ្ទះលំហែ។

លើសពីនេះ ជាមួយនឹងវត្តមានផ្លូវល្បឿនលឿន ដែលគ្រោងនឹងបើកឱ្យប្រើប្រាស់ខែកញ្ញានេះ ការធ្វើដំណើរទៅមករវាងភ្នំពេញ និងខេត្តព្រះសីហនុ នឹងងាយស្រួលជាងមុន ដែលធ្វើឱ្យការទិញផ្ទះលំហែជាប់មាត់សមុទ្រ ឬផ្ទះលំហែទំនើបទាន់សម័យជាមួយនឹងទេសភាពសមុទ្រនៅតែជាតម្រូវការ។

ជាសរុប ការបើកប្រទេសឡើងវិញ ប្រៀបបាននឹងហ្គេមចិត្តសាស្ត្រមួយ ដែលជួយជំរុញទីផ្សារអលចនទ្រព្យនៅខេត្តព្រះសីហនុឱ្យងើបឡើងវិញសន្សឹមៗ ព្រោះមនុស្សចាប់ផ្ដើមមានសង្ឈឹមឡើងវិញ ទោះវិនិយោគក្រៅស្រុកមិនទាន់ចូលមកច្រើនក្ដី។

យ៉ាងណាក្ដី ស្ថានភាពជាក់ស្ដែង គឺនៅមានភាពមិនច្បាស់លាស់ ព្រោះទីផ្សារខេត្តព្រះសីហនុរំពឹងខ្លាំងលើវិនិយោគិនបរទេស ដែលមិនដឹងថានឹងចូលពេញលេញនៅពេលណា។


លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]