ការអភិវឌ្ឍឆ្នេរថ្មីប្រវែង ២៧០០ម៉ែត្រ នៅកែបសម្រេចបាន៩០% គ្រោងបើកជាសាធារណៈ ខែមេសា

គម្រោងប្ដូរមុខមាត់ឆ្នេរភក់នៅក្រុងកែបប្រវែង ២,៧ គីឡូម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ទៅជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ សម្រេចបាន៩០% ហើយ ដោយគ្រោងនឹងបើកជាសាធារណៈនៅខែមេសានេះ។

បច្ចុប្បន្ន រដ្ឋបាលខេត្តកែប កំពុងចាក់ដីចូលឆ្នេរ ដើម្បីធ្វើសួនច្បារ និងទុកដីសម្រាប់អនុវត្តគម្រោងនានាផ្សេងទៀត។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងកាលពីថ្ងៃទី ១៨ មករា ថា ការងារចាក់ដី បានសម្រេចជិតរួចរាល់ ប្រមាណ៩០% ខណៈការងារដាំដើមឈើ បង្កើតសួនច្បារ គ្រោងនឹងធ្វើឱ្យចប់នៅមុនខែមេសាខាងមុខ។

«តាមការគ្រោងទុកការងារអភិវឌ្ឍន៍ឆ្នេរថ្មីនេះ មានរយៈពេលជាង៦ខែ ប៉ុន្តែផ្អែកតាមការងារ គណៈកម្មធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់សមុទ្រកម្ពុជា ជំរុញឱ្យការងារអភិវឌ្ឍន៍ឆ្នេរថ្មីនេះ ចប់រួចរាល់ មុនចូលឆ្នាំខ្មែរខាងមុខ» ឯកឧត្តមបានបន្ដ។

គម្រោងនេះ ត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ គម្រោង រួមមានរៀបចំកែលម្អឆ្នេរដែលមានទទឹងប្រវែងយ៉ាងតិច ៣០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ក៏ដូចជារៀបចំសួនច្បារសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរសមុទ្រជាដើម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]