CBRE៖ ២០២២ ផ្ទៃក្រឡាផ្សារទំនើបនឹងកើនដល់ ១៩ម៉ឺនម៉ែត្រការ៉េ ត្រៀមប្រឈមនិន្នាការ ៣ ធំៗ

បញ្ហាការផ្គត់ផ្គង់ច្រើនហួសតម្រូវការ និងភាពមិនប្រាកដប្រជានៃវិបត្តិកូវីដ នៅតែជាឧបសគ្គសម្រាប់ទីផ្សារលក់រាយ ឬផ្សារទំនើបសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CBRE ។

ឆ្នាំ២០២២ នឹងមានផ្សារទំនើបធំៗ យ៉ាងហោច ៤ កន្លែង បើកដំណើរការ រួមមាន ផ្សារChip Mong Sen Sok ផ្សារChip Mong 271 ផ្សារ Prince International Plaza និងផ្សារ Lucky Pavilion Mall។

ផ្សារទាំងនេះនឹងបង្កើតផ្ទៃក្រឡាផ្គត់ផ្គង់ដល់ទៅ ១៩០ ០០០ ម៉ែត្រការ៉េ នៅឆ្នាំ ២០២២ ដែលនឹងធ្វើឱ្យទីផ្សារកាន់តែប្រកួតប្រជែង។

កត្តានេះនឹងធ្វើឱ្យម្ចាស់អាជីវកម្មផ្សារត្រូវតែងាកទៅរកការឌីស៉ាញផ្សារ និងសកម្មភាពក្នុងផ្សារឱ្យទាក់ទាញជាងមុន។ លើសពីនេះ និន្នាការបញ្ចុះតម្លៃជួលនឹងនៅតែបន្ដ ជាមួយនឹងកិច្ចសន្យារយៈពេលវែង។

និន្នាការមួយទៀតដែលនឹងកើតឡើងគឺតម្រូវការធនធានមនុស្សជំនាញច្រើនជាងមុនពិសេសលើវិស័យ mini-mart ឬ convenient store និងផ្សារលក់ទំនើបបែបរហ័សជាដើម។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ កន្លងមក ផ្សារទំនើបថ្មី ១២ ឬស្មើនឹង ៨៨ 000 ម៉ែត្រការ៉េ ត្រូវបានបញ្ចប់ ព្រមនឹងការចូលមកនូវម៉ាកយីហោថ្មី ២០ ខណៈដែលអត្រាជួលគឺមានត្រឹមតែ ៦៧% ប៉ុណ្ណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]