ចង់អភិវឌ្ឍដី ឬអចលនទ្រព្យ តើត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់អ្វីខ្លះ?

បើតាមប្រកាសលេខ ០៨៧ ដ.ន.ស/ប្រក.នីក ស្តីពីការអភិវឌ្ឍដី អ្នកអភិវឌ្ឍទាំងអស់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន មុននឹងអភិវឌ្ឍដីមួយកន្លែង។ ប៉ុន្តែ ការសុំការអនុញ្ញាត តែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ម្ចាស់អ្នកអភិវឌ្ឍដី ក៏ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់ផ្សេងៗទៀតផងដែរ។

ការរៀបចំផែនការអភិវឌ្ឍដីឱ្យត្រឹមត្រូវ ត្រូវមានតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

១. ត្រូវរក្សាទុកផ្ទៃដី២៥% នៃផ្ទៃដីសរុបសម្រាប់សាងសង់ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖
-បណ្តាញផ្លូវសាធារណៈ
-បរិក្ខារសាធារណៈ ដូចជាប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ លូទឹកភ្លៀង បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍
-ប្រព័ន្ធគ្រប់គ្រងកាកសំណល់រឹងរាង ដូចជា ទីលានចាក់សំរាម រោងចក្រកែច្នៃសំរាម ប្រព័ន្ធលូ អាងប្រព្រឹត្តិកម្មទឹកកខ្វក់
-ប្រព័ន្ធគ្រប់គ្រងអគ្គីភ័យ និងហានិភ័យផ្សេងៗ។

២. ត្រូវរក្សាទុកផ្ទៃដី ១០ % នៃផ្ទៃដីសរុប ឬ ១០ ម៉ែត្រក្រឡាសម្រាប់មនុស្សម្នាក់ សម្រាប់រៀបចំលំហសាធារណៈនិងផ្ទៃបៃតង ដូចជា សួនច្បារសាធារណៈ កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡា និងទីលានកម្សាន្ត។

៣. ត្រូវរៀបចំឱ្យមានសំណង់សម្រាប់ផ្តល់សេវាជូនសាធារណជនឱ្យបានសមស្របទៅតាមតម្រូវការនៃគម្រោងអភិវឌ្ឍនីមួយៗ មានដូចជា សាលារៀន មណ្ឌលសុខភាព អគាររដ្ឋបាល ផ្សារ ដើម្បីធានាការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងមានសមធម៌។

៤. ត្រូវរៀបចំឱ្យមានការអភិវឌ្ឍបៃតង ផែនការបណ្ដុំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយកំណត់ឱ្យបានច្បាស់អំពីទីតាំងដែលងាយបង្កឱ្យមានគ្រោះអគ្គិភ័យ និងហានិភ័យផ្សេងៗ។ លើសពីនេះ ត្រូវដាំដើមឈើ ១ ដើមយ៉ាង តិចលើផ្ទៃដី ១០០ ម៉ែត្រក្រឡា និងត្រូវរៀបចំឱ្យមានសួនច្បារជ្រាបទឹកយ៉ាងតិច ៣០ % នៃផ្ទៃដីនៅសល់ពីផ្ទៃដីសម្រាប់ការសាងសង់ ដូចក្នុងចំណុចទី ១ និងទី ២ ខាងលើ។

ប៉ុន្តែ លក្ខខណ្ឌបច្ចេកទេសទាំងអស់នេះ មិនតម្រូវឱ្យអនុវត្ត សម្រាប់ការសង់ផ្ទះ ដើម្បីរស់នៅទូទៅរបស់ប្រជាពលរដ្ឋនោះទេ។

ស្វែងយល់បន្ថែម ថាការអភិវឌ្ឍណាខ្លះដែលតម្រូវឱ្យសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]