Samsung ចុះកុងត្រា ៩៤០លានដុល្លារ សង់រោងចក្រថាមពលឧស្ម័ន LNG នៅវៀតណាម

ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនវៀតណាម Lilama វិនិយោគរួមគ្នា ៩៤០ លានដុល្លារអាមេរិក សាងសង់ស្ថានីយថាមពលឧស្ម័នធម្មជាតិរាវ ឬ LNG នៅភាគខាងត្បូងនៃប្រទេសវៀតណាម។

បើយោងតាម GCR កិច្ចព្រមព្រៀងវិស្វកម្ម លទ្ធកម្ម និងសំណង់ ត្រូវបានចុះរួចរាល់កាលពីសប្តាហ៍មុន ដែលរួមមានការសាងសង់រោងចក្រថាមពល ៧៥០MW ចំនួន ២ កន្លែង នៅទីតាំងដែលមានស្រាប់ក្នុងខេត្ត Dong Nai។

រោងចក្រទាំង២ មានឈ្មោះថា Nhon Trach 3 និង Nhon Trach 4 ដែលនឹងត្រូវសាងសង់ក្នុង ៣៦ ខែ ហើយគ្រោងនឹងដំណើរការអំឡុងឆ្នាំ ២០២៤ ឬ ២០២៥។

រោងចក្រនេះ អាចនឹងក្លាយជាស្ថានីយថាមពលដើរដោយ LNG ដំបូងរបស់វៀតណាម បើគម្រោង មួយទៀតក្នុងខេត្ត Long An របស់ក្រុមហ៊ុន GS Energy និង VinaCapital បញ្ចប់ការសាងសង់ក្រោយ។

គួរបញ្ជាក់ថា ផែនការសាងសង់ស្ថានីយថាមពលដើរដោយ LNG កំពុងកើនឡើងនៅប្រទេសវៀតណាម ដោយសារកង្វះខាតថាមពលបណ្តាលមកពីកំណើនឧស្សាហកម្ម និងគោលនយោបាយកាត់បន្ថយឧស្ម័នពុលពីរោងចក្រធ្យូងថ្ម។

ជាក់ស្ដែង ក្រុមហ៊ុនសិង្ហបុរី Delta Offshore Energy ត្រៀមសង់ស្ថានីយLNG មួយនៅខេត្ត Bac Lieu ក្នុងឆ្នាំ ២០២៤ ខណៈក្រុមហ៊ុន Exxon Mobil ក៏គ្រោងសាងសង់ស្ថានីយថាមពលLNG ធំបំផុតតម្លៃ ៥ ពាន់លានដុល្លារ នៅទីក្រុងកំពង់ផែ Haiphong ភាគខាងជើងផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]