អាជ្ញាធរខេត្តព្រះវិហារ ព្រមានប្រើធម៌ក្ដៅលើអ្នកបន្ដទន្ទ្រានដីវិនិយោគចំនួន៥ កន្លែង

រដ្ឋបាលខេត្តព្រះវិហារ បានចេញបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលកំពុងទន្ទ្រានកាន់កាប់ ឬជួលដីលើទីតាំងដីវិនិយោគសម្បទានចំនួន ៥ ឱ្យបញ្ឈប់សកម្មភាពនោះជាបន្ទាន់ ដោយព្រមាននឹងចាត់វិធានការក្ដៅសម្រាប់អ្នកបន្តបំពាន។

យោងតាមសេចក្តីជូនដំណឹងចេញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដីទាំង ៥កន្លែង ត្រូវបានរដ្ឋផ្ទេរសិទ្ធិជាដីសម្បទានសេដ្ឋកិច្ចដល់ឯកជនរួចហើយសម្រាប់ការវិនិយោគលើដំណាំអំពៅ ដូច្នេះការចូលទៅទន្រ្ទានជាអំពើខុសច្បាប់។

ដីទាំង ៥ កន្លែង ស្ថិតក្នុងភូមិសាស្រ្តស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខណៈក្រុមហ៊ុនដែលទទួលសិទ្ធិរួមមាន ក្រុមហ៊ុនរូយ ហ្វេង, ក្រុមហ៊ុន ឡាន ហ្វេង,ក្រុមហ៊ុន ហេង រូយ,ក្រុមហ៊ុន ហេង យូ និងក្រុមហ៊ុន ហេង ណុង (ខេមបូឌា)។

ក្នុងលិខិតរដ្ឋបាលខេត្ត ក៏បានចេញវិធានការ ៣ចំនុចរួមមាន៖

១.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលកំពុងចូលទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគ ត្រូវចាក់ចេញ និងបញ្ឈប់សកម្មភាពនោះជាបន្ទាន់។

២.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលនៅតែបន្តល្មើសចូលមកទន្រ្ទាន កាន់កាប់ឬជួលដីលើទីតាំងដីវិនិយោគបន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។

៣.ប្រជាពលរដ្ឋ ឬបុគ្គលរូបណាដែលត្រូវបានជនខិលខួចបោកប្រាស់ជួលដីនៅលើទីតាំងទាំង ៥ ខាងលើ សូមផ្តល់ដំណឹង ឬត្រូវដាក់ពាក្យបណ្តឹងទៅអាជ្ញាធជាបន្ទាន់ ដើម្បីជៀសវាងការខាតប្រយោជន៍។

ការចាត់វិធានការនេះ ដោយសារកន្លងមក ក្រុមហ៊ុនបានដំណើរការសកម្មភាពវិនិយោគយ៉ាងរលូនរហូតដល់ឆ្នាំ២០១៩ ដោយសារបញ្ហាកូវីដ-១៩ ក្រុមហ៊ុនបានផ្អាកសកម្មភាពជាបណ្តោះអាសន្ន ក៏មានប្រជាពលរដ្ឋ ចូលមកទន្រ្ទាន កាន់កាប់យ៉ាងអាណាធិបតេយ្យលើដីវិនិយោគទាំងនោះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]