សម្ដេចហ៊ុន សែន សម្ពោធផ្លូវ ៣៨ខ្សែ និងព្រមដាក់នាមខេត្តសៀមរាបជា តារារះទិសឧត្តរ

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ មីនា នេះបានបើកសម្ពោធផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្រុងសៀមរាប និងព្រមដាក់នាមឱ្យខេត្តនេះថា តារារះទិសឧត្តរ ពោលគឺជាទីក្រុងទេសចរណ៍ទំនើប ស្រស់ស្អាត ឆ្លាតវៃ និងជាប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល។

បើកការដ្ឋាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គម្រោងសាងសង់ផ្លូវ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកា ប្រមាណជាង ១៥០លានដុល្លារ ដែលជាថវិការបស់រដ្ឋផ្ទាល់។

គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ត្រូវបានអនុវត្តដោយអង្គភាពរដ្ឋចំនួន ៨ក្រុម និងត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន ៩ក្រុម ទៀត។

ក្រៅពីផ្លូវ ៣៨ ក៏មានការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា ការរៀបចំនូវបណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ការតភ្ជាប់ប្រព័ន្ធលូចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រព័ន្ធការពារទឹកជំនន់ ការស្ដារស្ទឹងសៀមរាប ការរៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍ បណ្តាញខ្សែកាប្លិ៍ ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើមឈើលម្អតាមដងផ្លូវ។

លើសពីនេះ រដ្ឋាភិបាលក៏បានស្ថាបនាចំណតរថយន្តសងខាងផ្លូវជាតិលេខ៦ ប្រវែង ២១៩០ម៉ែត្រ ផងដែរ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ បាននិងកំពុងដើរតួនាទីដ៏សំខាន់ជំរុញសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រនិងធម្មជាតិក្នុងខេត្តសៀមរាប៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]