ព្រលានយន្តហោះបាត់ដំបងនឹងត្រូវធ្វើជាព្រលាន4C ដែលទទួលយន្តហោះធំពីក្រៅប្រទេសបាន

ព្រលានយន្តហោះខេត្តបាត់ដំបង នឹងត្រូវអភិវឌ្ឍទៅជាអាកាសយានដ្ឋានខ្នាត4C ដែលអាចទទួលការចុះចតទាំងយន្តហោះទាំងក្នុង និងក្រៅប្រទេសបាន ខណៈបច្ចុប្បន្ន ការសិក្សាពីលទ្ធភាព និងការងារដោះស្រាយផលប៉ះពាល់កំពុងតែបន្ដធ្វើដោយរលូន។

ការពិភាក្សាអំពីបច្ចុប្បន្នភាពនៃគម្រោងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ។

អាកាសយានដ្ឋានបាត់ដំបង ត្រូវបានគេទុកចោលផ្អាកដំណើរការ ចាប់តាំងពីទសវត្សឆ្នាំ៩០ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ឱ្យសិក្សាពិនិត្យលទ្ធភាពស្តារឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ច និងទេសចរណ៍។

ឯកឧត្តម សយ សុខាន់ មានប្រសាសន៍ថា៖ «អាកាសយានដ្ឋាននេះនឹងអភិវឌ្ឍពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing ជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ»។

ឯកឧត្តម ក្រោយពីធ្វើការសិក្សារួចមក ការងារសំខាន់គឺ ការដោះស្រាយបញ្ហាផលប៉ះពាល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន។ បន្ទាប់មក នឹងធ្វើការពង្រីកផ្លូវ Runway បន្ថែមទៀត។

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]