ក្រុមហ៊ុន ៥ ចាប់អារម្មណ៍ចង់មកវិនិយោគបន្ដអាជីវកម្មបូមប្រេងនៅអណ្ដូងអប្សរា

ក្រុមហ៊ុនវិនិយោគ ៥ មកពីបណ្តាប្រទេសផ្សេងៗបាន និងកំពុងចាប់អារម្មណ៍ចង់ធ្វើអាជីវកម្មរុករកប្រេងក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា និងប្លុកផ្សេងៗទៀតនៅកម្ពុជា ក្រោយក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធនកន្លងមក។

ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនចំនួន ៥នេះ គឺមកពីប្រទេសផ្សេងៗគ្នា ដូចជា ចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា និងថៃ។

ឯកឧត្តម ថ្លែងថា៖ «ចំណាប់អារម្មណ៍វិនិយោគបន្តនៅក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា ជាការពិនិត្យជំហានដំបូងនៅឡើយ។ ចំពោះ ប្លុកប្រេងកាតផ្សេងទៀត ក៏មានការចាប់អារម្មណ៍ជំហានដំបូងផងដែរ»។

ឯកឧត្តម បន្តថា៖ «ខ្ញុំសង្ឃឹមថាប្រសិនបើទីផ្សារប្រេងនៅល្អ យើងនឹងអាចរកបានដៃគូមកវិនិយោគ ដែលមានសមត្ថភាព មកបន្តអភិវឌ្ឍការងារបូមប្រេងនៃប្លុក A បាន»។

ការចូលមកនៃក្រុមហ៊ុនថ្មីទាំងអស់នេះ ធ្វើឡើងបន្ទាប់ក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរី KrisEnergy បានប្រកាសក្ស័យធន កាលពីឆ្នាំមុន និងចាកចេញពីកម្ពុជាជាមួយប្រេង៣០ ម៉ឺនបារ៉ែល ដោយគ្មានការអនុញ្ញាត។

ជុំវិញសំណុំរឿងប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ដែលត្រូវបាននាវា MT Strovolos លួចដឹកចេញពីដែន ទឹកកម្ពុជានេះ ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថាកំពុងបន្តនីតិវិធីច្បាប់ដើម្បីដោះស្រាយយកប្រេងរបស់កម្ពុជាមកវិញ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]