បុរីឈ្នះពានរង្វាន់ និងលក់ដាច់ជាងគេ ក្បែរផ្សារ AEON3 ត្រៀមបើកគម្រោងទី២ របស់ខ្លួន

ក្រោយជោគជ័យលើគម្រោងទី១ បុរីឡាផាម សម្រេចចាប់ដៃគូសហការគ្នាសារជាថ្មីជាមួយក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ក្នុងការបង្កើតគម្រោងទី២ របស់ខ្លួនឡើង ដែលមានឈ្មោះថា ផាម ស្រ្ពីង (Palm Springs)។

ពិធីចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុនភ័ញធើ ប្រផឹធី ក្លាយជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងផាម ស្រ្ពីង (Palm Springs) នេះ ធ្វើឡើងនៅថ្ងៃទី ៣០ មេសា កន្លងទៅ។

គម្រោងផាម ស្រ្ពីង នឹងមានម៉ូដផ្ទះដែលមានរចនាបទកាន់តែទំនើបជាងមុន តាមបែបបញ្ចឹមប្រទេស គួបផ្សំនឹងការរួមបញ្ចូលគ្រឿងបរិក្ខារកាន់តែសម្បូរបែបដូចជា ស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ សួនច្បារលើអាកាស សួនច្បារក្រោយផ្ទះ សួនច្បាររួម កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡាចម្រុះ បង់អង្គុយក្រោយផ្ទះ ក៏ដូចជាឧទ្យានលីនេអ៊ែរផងដែរ។

ទីតាំងគម្រោងទី ២ នេះ គឺស្ថិតក្នុងតំបន់សក្តានុពលខ្លាំងដដែល ព័ទ្ធជុំវិញទៅដោយផ្សារ សាលារៀន និងទីតាំងសំខាន់ៗជាច្រើន ដែលគ្រាន់តែចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះទៅកាន់ផ្សារទំនើបLucky Express ៤ នាទីទៅកាន់ផ្សារទំនើបជីបម៉ុង (៥០ម៉ែត្រ) ៨នាទីទៅកាន់ផ្សារទំនើបAEON៣ (ដែលគ្រោងនឹងបើកចុងឆ្នាំនេះ) និងត្រឹមតែ ១២ នាទីប៉ុណ្ណោះទៅកាន់ព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ។

កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រុមហ៊ុនទាំង ២ កន្លងមក បានពាំនាំនូវសមិទ្ធផល ភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹង ដែលធ្វើឱ្យឡាផាមបានក្លាយជាគម្រោងដែលលក់ដាច់ជាងគេបំផុតមួយនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។

គម្រោងឡាផាម ថ្មីៗក៏បានឈ្នះពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ “Mid-range Housing Development of the Year” ផងដែរ ដោយសារការជួយជ្រោមជ្រែង និងប្រឹក្សាយោបល់ទាំងផ្នែកលក់ និងទីផ្សារពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា គឺក្រុមហ៊ុន Pointer Property ដែល ក៏ទើបបានឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាចំនួន ២ ផងដែរ ប្រចាំឆ្នាំ ២០២២ នេះ។

លោកងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនភ័ញធើ បានឱ្យដឹងក្នុងពិធីចុះកិច្ចព្រមព្រៀងថា៖ «ជាកិត្តិយសសារជាថ្មីម្តងទៀតហើយ ដែលភ័ញធើបានចាប់ដៃគូសហការជាមួយអ្នកអភិវឌ្ឍន៍គម្រោងបុរីឡាផាម ក្នុងការនាំយកគម្រោងទី២ ដែលមានឈ្មោះថា ផាម ស្រ្ពីងមកកាន់តំបន់ភាគខាងត្បូងភ្នំពេញ ដែលកំពុងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ជាពិសេសជាមួយវត្តមានរបស់ផ្សារទំនើបAEON3 ដែលគ្រោងនឹងបើកដំណើរការចុងឆ្នាំនេះ ក៏ដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីផងដែរ»។

លោកបានបញ្ជាក់បន្ថែមទៀតថា៖ «គម្រោងផាម ស្រ្ពីង នឹងកាន់តែពិសេសជាងមុន ដោយសារអ្នកអភិវឌ្ឍន៍បានរួមបញ្ចូលចំណុចល្អៗដែលធ្វើឲ្យគម្រោងទី ១ ជោគជ័យកន្លងមក និងធ្វើឲ្យកាន់តែប្រសើរឡើងជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែសម្បូរបែប ម៉ូដផ្ទះស្អាតប្លែកមិនធ្លាប់មានពីមុនមកនៅលើទីផ្សារ ដែលនឹងផ្លាស់ប្តូរបែបផែននៃការរស់នៅថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា»។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]