រដ្ឋបាលខេត្តកែបគ្រោងសង់ចំណតកំពង់ផែចំនួនពីរកន្លែង ក្រោមគម្រោងរបស់ ADB

រដ្ឋបាលខេត្តកែប គ្រោងកសាងសង់ផែស្តង់ដារសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍ ចំនួនពីរទីតាំងទៀត ដោយគម្រោងសាងសង់ទាំងពីរនេះ នឹងធ្វើឡើងក្រោមគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្ ប្រកបដោយនិរន្តរភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

កិច្ចប្រជុំលើគម្រោងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ដឹកនាំដោយលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Saunders Lindsay ប្រធានក្រុមគម្រោងជលផលឆ្នេរសមុទ្រ និងនិរន្តរភាពកម្ពុជា រួមលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង-ស្រុក។

កិច្ចប្រជុំ បានពិភាក្សាលើការកសាងចំណតទូកផ្សារក្តាម និងការកែលម្អចំណតទូករបស់ឯកជន អោយទៅជា ផែស្តង់ដាសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍។

គម្រោងស្តីពីជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព គ្រោងចំណាយថវិកា ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ, ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ, និង ADB Grand Funds ១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ចំនួន៤ខេត្ត គឺកោះកុង ព្រះសីហនុ កំពត និងកែប ។ (អានបន្ថែម)

លោក វ៉ៅ សុខា អភិបាលរងខេត្ត បានបញ្ជាក់ថា ការអភិវឌ្ឍន៍ចំណតទូកទាំង ២ទីតាំងនេះ នឹងចូលរួមសម្រួលដល់ការចតទូក របស់ប្រជានេសាទ និងភ្ញៀវទេសចរណ៍ អោយកាន់តែល្អប្រសើរឡើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]