Hong Lai Huat គ្រោងនឹង​លក់​យូនីតនៃគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ តម្លៃ​៥០​លាន​ដុល្លារ​

Hong Lai Huat កាលពីថ្ងៃទី ០៤ ខែឧសភា បានប្រកាសថា ខ្លួនបានចុះកិច្ចសន្យាជាមួយ Fabi Capital លើកិច្ចព្រមព្រៀងទិញលក់ តម្លៃ ៥០លានដុល្លារអាមេរិក នៃកន្លែងស្នាក់ និងពាណិជ្ជកម្ម នៅ អគារD’Seaview នៅខេត្តព្រះសីហនុ។

យោងតាមការចុះផ្សាយរបស់ The Edge Singapore កាលពីថ្ងៃទី០៤ ខែឧសភា D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំរបស់ក្រុមហ៊ុន ដែលមានទីតាំងនៅខេត្តព្រះសីហនុ។ វាមានលំនៅឋានចំនួន ៧៣៧យូនីត និងអគារពាណិជ្ជកម្មចំនួន ៦៧ ហើយស្ថិតនៅលើផ្ទៃដី ៩៨១៨ម៉ែត្រការ៉េ។

កិច្ចសន្យា នេះត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន PH One Development (Cambodia)  ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hong Lai Huat) នៅថ្ងៃទី 3 ខែឧសភា។ កិច្ចសន្យា នឹងមានរយៈពេលអនុវត្តរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ។

លោក Ong Jia Jing អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Hong Lai Huat និយាយថា៖ “ភាពជាដៃគូជាមួយ Fabi Capital គឺជាឱកាសដ៏គួរឱ្យរំភើបដែលអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើតបណ្តាញ លក់បន្ថែមសម្រាប់គម្រោងអភិវឌ្ឍន៍ D’Seaview ។ ក្រុមហ៊ុន នឹងបន្តស្វែងរកគម្រោងអភិវឌ្ឍន៍ដែលអាចសម្រេចបាន និងពង្រីកផលប័ត្រអចលនទ្រព្យរបស់យើង”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]