ជប៉ុន​​ផ្តល់​កម្ចី​ដល់​ហ្វីលីពីន​ជាង ២ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្លូវដែក Metro Manila

GCR បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២,២ពាន់លានដុល្លារ ដល់រដ្ឋាភិបាលហ្វីលីពីនសម្រាប់ដំណាក់កាលដំបូងនៃគម្រោងផ្លូវរថភ្លើងក្រោមដី Metro Manila របស់ខ្លួន។

គម្រោងនេះនឹងរួមបញ្ចូលស្ថានីយ៍ក្រោមដីចំនួន ១៥ និង ផ្លូវប្រហែល ២៧គីឡូម៉ែត្ររវាងទីក្រុង Valenzuela នៅភាគខាងជើងនៃ Metro Manila និងទីក្រុង Pasay នៅភាគខាងត្បូង។

ម្យ៉ាងទៀតទាំង​ស្ថានីយ និង​ផ្លូវ​រថភ្លើង​ក្រោម​ដី ​គឺត្រូវការបា្រក់កម្ចី​នេះ​ដើម្បីប្រើ​បា្រស់សម្រាប់​ជួល​អ្នក​ប្រឹក្សា សាងសង់​ឃ្លាំង និង​ទិញ​ហ៊ុន​។

លក្ខខណ្ឌមួយទៀតនៃកម្ចីនេះ គឺត្រូវប្រើបច្ចេកវិទ្យាជប៉ុនសម្រាប់ការជីករូងក្រោមដី និងប្រព័ន្ធសញ្ញា។ អ្នកម៉ៅការសំខាន់ៗសម្រាប់ការងារនេះនឹងត្រូវតែជាក្រុមហ៊ុនជប៉ុន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេសរបស់ខ្លួន ឬក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយដៃគូហ្វីលីពីន។

ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ ការងារនេះគួរតែបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ 2027។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]