ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឱ្យទប់ស្កាត់ការរំលោភបំពានឆ្នេរ

ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានណែនាំដល់អភិបាលខេត្តឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យរួមគ្នាថែទាំឆ្នេរសមុទ្រទប់ស្កាត់កុំឱ្យមានការសាងសង់សំណង់រំលោភបំពានយកឆ្នេរ។

ឯកឧត្តម ជា សុផារ៉ា លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

ទទួលស្គាល់ថា ឆ្នេរសមុទ្រដែលកម្ពុជាមាននេះ គឺជាទុនដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរ បង្កើតជាចំណូលសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផង ឯកឧត្តម ជា សុផារ៉ា បានអំពាវនាវដល់អភិបាលខេត្តជាប់ឆ្នេរទាំង៤ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង ត្រូវប្រឹងប្រែងរួមគ្នាថែរក្សាឆ្នេរកុំឱ្យមានការរំលោភបំពានទៅធ្វើជាកម្មសិទ្ធិ ហើយសង់សំណង់ផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងដូច្នេះ «សូមឯកឧត្តមអភិបាលខេត្តទាំងអស់ ដែលជាប់ជាមួយនឹងឆ្នេរ សូមមេត្តាថែរក្សា ចៀសវាងមានការលុប ជៀសវាងការកែប្រែឱ្យទៅជាទីកន្លែងសំណង់។ សំណង់បានតែមួយ ឬក៏ពីរ ក៏ប៉ុន្តែខូចផលប្រយោជន៍ច្រើន»។

ពាក់ព័ន្ធការងារគ្រប់គ្រងឆ្នេរនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានកោតសរសើរដល់ការងាររបស់អាជ្ញាធរនៅក្នុងខេត្តព្រះសីហនុ ដែលបានគ្រប់គ្រងឆ្នេរបានយ៉ាល្អ។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]