ក្រុមហ៊ុនOCIC បើកលក់ជាផ្លូវការ គម្រោងខុនThe Diamond Bay Garden នៅលើកោះពេជ្រ

នៅថ្ងៃទី១៧ ខែឧសភានេះ ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យធំជាងគេនៅកម្ពុជា បានប្រកាសសម្ពោធ និងបើកការលក់ជាផ្លូវការនៃគម្រោងខុនដូThe Diamond Bay Garden កំពស់៣៧ជាន់ ស្ថិតនៅមាត់ទន្លេមេគង្គទីក្រុងរណបកោះពេជ្រ រាជធានីភ្នំពេញ ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងកាណាឌីយ៉ាគ្រុប និងតំណាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) បានថ្លែងថា គម្រោងសាងសង់អាគារខុនដូរ The Diamond Bay Garden មានការសាងសង់អាគារខ្ពស់ៗចំនួនបីអាគារទន្ទឹមគ្នា ហើយនៅក្នុងអាគារប្រណិតនេះ អាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃទន្លេធំៗបីរួមមាន៖ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់នៅក្នុងរាជធានីភ្នំពេញ។

លោកឧកញ៉ា បន្តថា នេះជាមោទនភាពដ៏ធំធេង របស់ក្រុមហ៊ុនOCIC ដែលមានចក្ខុវិស័យវែងឆ្ងាយ បន្តការវិនិយោគ ការអភិវឌ្ឍវិស័យអចលទ្រព្យប្រកបដោយចិរភាព និងការបង្កើនគម្រោងសាងសង់អាគារប្រណិតខ្ពស់នៅក្នុងរាជធានីភ្នំពេញ នៅក្រោមម្លប់សន្តិភាព និងការលើកស្ទួយកំណើនកំណើនសេដ្ឋកិច្ចជាតិ  និងការវិនិយោគនៅកម្ពុជា។

អគារខុនដូ Diamond Bay Garden សាងសង់ឡើងដោយផ្ដោតលើការរស់នៅដ៏មានផាសុកភាពអតិថិជនជាសំខាន់ ដោយមានចំណតរថយន្ត និងម៉ូតូធំទូលាយ ដល់ទៅជាង១ពាន់ចំណត, ជណ្ដើរយន្តចំនួន៥ សម្រាប់ប្រើប្រាស់ក្នុងអគារ, មានហាងពាណិជ្ជកម្មសម្រាប់បើកជាភោជនីយដ្ឋាន និងហាងទំនើបទាន់សម័យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]